
សង្គម
ហាក់មានសំណាងជាងនារីដទៃទោះមានផ្ទៃពោះជិត៨ ខែទៅហើយក្តី តែពិធីការិនីប្រចាំផលិតកម្មហង្សមាស កែវ ច័ន្ទនិមល នៅតែមានសម្រស់ផូរផង់ហើយ រូបរាងទៀតសោតស្ទើរតែមិនដឹងថាអ្នកនាងពពោះដល់ទៅជិត៨ ខែនោះដែរ។ ដោយសារតែមូលហេតុនេះហើយទើប កែវ ច័ន្ទនិមល នៅបន្តធ្វើការងារជាធម្មតា ។
មិនដល់ពីរខែទៀតទេ កែវ ច័ន្ទនិមល នឹងបានឃើញមុខកូនទីពីរជាកូនប្រុសដែលខ្លួន និងស្វាមីបានទន្ទឹងរង់ចាំ ។អ្វីដែលចាប់អារម្មណ៍ទោះផ្ទៃពោះចាស់ខែ បនិ្តចក្តី តែ កែវ ច័ន្ទនិមល នៅតែបន្តលេចមុខនៅក្នុងកម្មវិធីនានាក៏ដូចជា កម្មវិធីទូរទស្សន៍ជាធម្មតា ហើយការតុបតែងខ្លួនក៏មើលមិនដឹងថាអ្នកនាងមានផ្ទៃពោះជិតសម្រាលឡើយ ។
បើតាមការលើកឡើងរបស់ពិធីការិនីសម្បូរវោហាស៍រូបនេះបានឱ្យដឹងថាអ្នកនាងនៅប្រមាណជា១០កម្មវិធីទៀតឯណោះ បើតាមស្មានអាចនឹងធ្វើរហូតដល់កៀកថ្ងៃសម្រាលតែម្តង ។ ប៉ុន្តែសម្រាប់ការ ធ្វើពិធីការិនីនៅស្ថានីយទូរទស្សន៍អ្នកនាង កែវ ច័ន្ទនិមល ប្រកាសផ្អាកកាលពីថ្ងៃទី ២៣ ហើយ។
ទោះបីជាយ៉ាងនេះក្តី តែ សុខភាព កែវ ច័ន្ទនិមល នឹង កូនក្នុងផ្ទៃមានសុខភាពល្អជាធម្មតាដែលអ្នកនាងតែងតែទៅពិនិត្យជាប្រចាំនៅមន្ទីរពេទ្យឯកជនល្បីមួយនៅក្នុងក្រុងភ្នំពេញ។ បើតាមគម្រោង កែវ ច័ន្ទនិមល នឹងសម្រាលកូនទីពីរនៅចុងឆ្នា ២០២២ នេះ ដែលពេលនេះនាង និងស្វាមីក៏បានត្រៀមឈ្មោះយ៉ាងពីរោះថា ចេស្តា ។
អ្នកនាង កែវ ច័ន្ទនិមល នឹងត្រឡប់មកកាន់អាជីពជាពិធីការិនីវិញក្រោយសម្រាលកូនរឹងដៃរឹងជើង។ កែវ ចាន់និមល ជាពិធីការិនី ដែលទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនជាច្រើនហើយអ្នកនាងក៏ក្តោបបានតំណែងសំខាន់ៗនៅក្នុងទូរទស្សន៍ហង្សមាសផងដែរ ៕













