
សិល្បៈ
បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ហេតុការណ៍អង្គរក្សចិត្តសឿង ឧកញ៉ាចិត្ត ចុះមកព្រួតវា-យឡានក្រុង និងបោ--កទូរស័ព្ទអ្នកបើកបរនេះ បានកើតឡើងកាលពីម៉ោងជាង៨ ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ តាមបណ្ដាយផ្លូវជាតិលេខ១ ចំណុចបង្គោលគីឡូម៉ែត្រលេខ147 ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ពលរដ្ឋអ្នកថតហេតុការណ៍បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រថយន្តសេរីទំនើបឡង់គ្រីស័រពណ៌ខ្មៅ ដែលពាក់ផ្លា.កលេ.ខភ្នំពេញ 2E 1767 និងមានរថយន្តអមពីក្រោយផងនោះ បានធ្វើដំណើរទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ១ ឆ្ពោះទៅក្រុងបាវិត លុះមកដល់ចំណុចកើតហេតុ ឡង់គ្រីស័របានវ៉ាជែង រថយន្តនៅខាងមុខ ហើយក៏វាក់អើនឹងរថយន្តក្រុងទេសចរណ៍ ធ្វើឱ្យរថយន្តឡង់គ្រីស័រភ័-យស្ល-ន់ស្លោជាខ្លាំង ក៏រេចង្កូតធ្លាក់ផ្លូវខាងឆ្វេងតែម្ដង ។
ក្រោយពីបើកគេ-ច ហើយធ្លាក់ផ្លូវរួចមក គេឃើញបុរស២នាក់ ដែលពលរដ្ឋអះអាងថា ម្នាក់ជាឧកញ៉ា ម្នាក់ទៀតជាអក្សរក្ស បានចុះមកធ្វើសកម្មភាពវា-យទៅលើរថយន្តក្រុង និងមិនឱ្យអ្នកបើកបរថយន្តក្រុងថត ថែមទាំងយកទូរស័ព្ទមកបោ-កក-ម្ទេ-ចចោលទៀត ។
បើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា ឡានក្រុងបេីកឈ្លេី-យកៀរឡានឧកញ៉ា ដែលឧកញ៉ារូបនេះត្រូវបានគេស្គាល់ថាជាឧកញ៉ា លី យូគៀក ធ្វើឱ្យធ្លាក់ផ្លូវ ទើបធ្វើឱ្យលោកឧកញ៉ា និងអង្គរក្សខឹ.ងតាមវា.យបែ.កកញ្ចក់ជាការព្រ.មា.នបែបនេះតែម្ដង។
ក្រោយមកក៏មានវត្តមានសមត្ថកិច្ចទៅដល់ ហើយបានយកមធ្យោបាយរថយន្តក្រុងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមនិតិវិធី។
ជុំវិញករណីនេះប្រជាពលរដ្ឋមានការរិះ-គន់យ៉ាងខ្លាំងផងដែរ ចំពោះទង្វើរបស់ឧកញ៉ា និងអង្គរក្សនេះ ខណៈមួយចំនួនផ្សេងទៀត ក៏មិនគាំទ្រការបើកបររបស់អ្នកបើករថយន្តក្រុងនោះដែរ៕








