
សិល្បៈ
ជាមួយនឹងអារម្មណ៍រំភើបដោយជិតបានក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតនោះ តារាសម្តែង ឡុង ថាវរី បានបង្ហាញរូបភាព Pre Wedding ជាមួយអនាគតស្វាមីយ៉ាងស្រស់ស្អាតព្រមទាំងបោះសម្តីយ៉ាងផ្អែមល្ហែមស្តាប់ហើយពិតជាមានក្តីសុខជំនួស ។
តារាសម្តែង ឡុង ថាវរី បានបង្ហាញរូបភាព Pre Wedding យ៉ាងស្រស់ស្អាតជាមួយអនាគត មិត្ត១០០ឆ្នាំដោយភ្ជាប់ជាមួយសំណេរថា«ថែ្ងដែលអូនរង់ចាំបានមកដល់ហើយអរគុណម្ចាស់បេះដូងដែលចូលក្នុងជីវិតអូនមនុស្សប្រុសដែលសង្ហាគឺជាមនុស្សប្រុសដែលច្បាស់លាស់ជួបមនុស្សដែលខ្លួនឯងស្រលាញ់ពិតទើបជីវិតមានន័យ»។
ជាមួយនឹងការសរសើរដល់ម្ចាស់បេះដូងជាចំហរបស់ តារាសម្តែងសម្រស់ឆើតឆាយ ឡុង ថាវរី បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈ មានការរំភើបជំនួសនឹងជូនពរឱ្យជីវិតអាពាហ៍ពិពាហ៍របស់នាងរឹងមាំជារៀងរហូត ។ក្នុងនោះ ក៏មានសរសើរដល់សំណាង ឡុង ថាវរី ដែលបានជួបអនាគតស្វាមីជាបុរសល្អស្រឡាញ់យក ចិត្តទុកដាក់ហើយថែមទាំងជាអ្នកមានចំណេះដឹងនឹងមានរូបរាងស្រស់សង្ហាថែមទៀត ។
បើតាមការលើកឡើងរបស់ ឡុង ថាវរី បានឱ្យដឹងថាសូម្បីតែរ៉ូបសម្រាប់ស្លៀកនៅក្នុងពិធីកាត់នំសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍នៅក្នុងពេលខាងមុខនេះក៏អនាគតស្វាមីនាងជាអ្នកជ្រើសយ៉ាងដិតដល់ព្រោះខ្លាចនាងមិនស្អាតនៅក្នុងថ្ងៃពិសេសនេះ ។ បើតាមគម្រោង ឡុង ថាវរី នឹងចូលរោងការនៅក្នុងថ្ងៃទី៣០ខាងមុខនៅអាគារឌឺព្រីមៀសែនសុខដោយមានការចូលរួមពីសំណាក់ មិត្តភក្តិក្នុងនិងក្រៅសិល្បៈរួមទាំងអ្នកមានមុខមាត់នៅ ក្នុងសង្គមមិនតិចជាង ១០០តុនោះទេ ៕









