
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងខណៈថ្មីៗនេះ ដួង ម៉ានិច ទទួលបានការកោតសរសើរពីសំ ណាក់ហ្វេន ហ្វេន ជាខ្លាំង ខណៈមានគេបាញ់ប្រាក់ច្រឡំចូលកុង ABA របស់នាងចំនួន ១៥០០ដុល្លារ តែ ដួង ម៉ានិច បានវេរទៅម្ចាស់កុងនោះភ្លាមដោយមិនមានការកាត់ប្រាក់យកង៉ូវហេងសូម្បីតែមួយសេន ។
គេចាំបានថារឿងកាត់ប្រាក់យកហុងស៊ុយចំនួន ៣០០ដុល្លាររបស់អតីតតារាសម្តែង វ៉ាង ស្រីណូ ពីម្ចាស់ប្រាក់ ដែលបានបាញ់ច្រឡំចូលកុងABAរបស់នាងចំនួន ១៤០០០ដុល្លារ ទើបស្ងប់ស្ងាត់ក្រោយពីមានការជជែក វែកញែករួមនឹងការរិះគន់ដល់ វ៉ាង ស្រីណូ យ៉ាងចាស់ ដៃពីសំណាក់អ្នកលេងបណ្តាញសង្គម ។
ដោយឡែកថ្មីៗនេះ ដួង ម៉ានិច ក៏ជួបរឿងចៃដន្យ ដូច វ៉ាង ស្រីណូ ដែរពោលមានការបាញ់ទឹកប្រាក់ច្រឡំចូលកុង ABAរបស់នាង នូវទឹកប្រាក់ ១៥០០ដុល្លារ តែអ្វីដែលគួរឱ្យសរសើរនោះ តារាសម្តែងដែលអ្នកគាំទ្រតែងហៅថា ម៉ាក់និច នោះ បានវេរប្រាក់ទៅម្ចាស់កុងដែលបាញ់ច្រឡំនោះភ្លាមៗដោយមិនខ្វល់រឿងកាត់ប្រាក់យក ហុងស៊ុយអ្វីឡើយ ។
បើតាមការរៀបរាប់ពីសំណាក់គណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា« Oun Ya Piseth បានរៀបរាប់ថា«មុននេះបន្តិច ខ្ញុំបានធ្វើការវេរលុយ1500$ ដោយសារវេរលឿនពេក វេរច្រឡំ accountតែសំណាងបានវេរទៅចូល account បងស្រី ដួង ម៉ានិច គាត់បានវេរត្រលប់មកខ្ញុំវិញភ្លាមៗ ដោយខ្ញុំមិនដឹងថាជាAccount ABA នោះជារបស់គាត់នោះទេ ខ្ញុំក៏បានសាកcall ទៅលេខAccount ព្រោះABA ដាក់ជាលេខទូរស័ព្ទតែសំណាងCall ទៅជាគាត់ ក្រោយប្រាប់ថាខ្ញុំបានវេរខុសគាត់
មិនរុញរា ត្រឹម 1នាទី វេរត្រលប់មកវិញភ្លាម ថែមទាំងបុគ្គលិកគាត់និយាយជាមួយខ្ញុំសំដីយ៉ាង់ពិរោះ នៅលើលោកនេះមិនប្រាកដថាមិនមានអ្នកចិត្តល្អ ចិត្តបុណ្យនោះទេអគុណច្រើនបងស្រី សូមឱ្យ បងមានសុខភាពល្អ រកទទួលទានមាន បាន មានអតិថិជនច្រើន មានFan ច្រើនៗ ទៅណាមានតែអ្នកគោរពស្រលាញ់»។
ការលើកឡើងរបស់ម្ចាស់គណនីយដែលបាញ់ប្រាក់ច្រឡំចូលកុង ABA ដួង ម៉ានិច បានធ្វើឱ្យ មហាជនជាអ្នកលេងបណ្តាញសង្គមសរសើរដល់ទឹកចិត្តតារាសម្តែង ដួង ម៉ានិច ដែលមានរូប សម្បត្តិស្រស់ស្អាតហើយមានទឹកចិត្តល្អថែមទៀត ខ្លះលើកឡើងបែបឌឺដង ថា ម៉ាក់និច អត់កាត់ប្រាក់ហុងស៊ុយដូចចែនោះទេអី ខ្លះបន្ថែមថាពិតជាមានទឹកចិត្តទូលាយណាស់ខ្ញុំហ្វេនបងរំភើបខ្លាំងណាស់ចំពោះទង្វើបែបនេះ ៕









