
សង្គម
ខណៈកំពុងដើរចែកធៀបការដល់អ្នកជិតដិតដើម្បីចូលរួមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ក្មួយស្រីនៅក្នុងពេលឆាប់ៗខាងមុខនេះក៏លេចធ្លាយដំរួយថាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា ក៏ត្រៀមភ្ជាប់ពាក្យនៅក្នុងខែវិច្ឆិកានេះផងដែរ ។ ជាមួយនឹងការចូលរួមត្រេក អរក៏មានហ្វេន ហ្វេនមិនតិចទេចង់ដឹងថាតើអនាគតស្វាមីរបស់តារាចម្រៀង ពេជ្រ សោភា ជានរណា? ក្នុងនោះក៏មានអ្នកគាំទ្រខ្លះសង្ស័យថាលោក ឆឹម សក្កដា ។
គេចាំបានថាក្រោយពីចែកផ្លូវជាមួយស្វាមីជាអណិកជនរស់នៅបរទេសអស់មួយរយៈតារាចម្រៀង ពេជ្រ សោភា ក៏បានងាកមកភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀង និងសម្តែងលោក ឆឹម សក្កដា តែក្រោយទំនាក់ទំនងបានប្រមាណជា៥ឆ្នាំចំណងស្នេហ៍របស់អ្នកទាំងពីរលែងស្អិតរមួតដូចមុនស្របលេចឮថាស្នេហារបស់អ្នកទាំងពីរដើរដល់ផ្លូវបែក ប៉ុន្តែចុងក្រោយនេះគេ តែងឃើញតារាចម្រៀង ពេជ្រ សោភា បង្ហោះសាររួមជាមួយរូបភាពរបស់លោក ឆឹម សក្កដា ទំនងដូចជាបង្ហាញថាអ្នកទាំងពីរត្រូវរ៉ូវគ្នាជាថ្មី ។
ឯលោក ឆឹម សក្កដា ទៀតសោតក៏ស៊ែរ ការបង្ហោះរបស់ ពេជ្រ សោភា ដែរ ។អ្វីដែលកត់សម្គាល់ស្របពេលជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ក្មួយប្រុសក៏មានលេចឮថា ពេជ្រ សោភា ក៏ត្រៀមភ្ជាប់ពាក្យខ្លួនឯងនៅក្នុងខែវិច្ឆិកានេះដែរ ។ក្នុងនោះគេបានឃើញក្មួយប្រុសតារាចម្រៀងរូបនោះបាននិយាយថា«ខែតែមួយទេការខ្ញុំហើយដល់វេនមីងម្តង»។
ជាមួយគ្នានោះគេបានឃើញតារាសម្តែងនិងចម្រៀងរូបសង្ហាលោក ឆឹម សក្កដា បង្ហោះសារខ្លីថា«ខែ ១១ យូរដល់ម្ល៉េះ»។ បើតាមសាររបស់តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា មានការសង្ស័យពីសំណាក់ហ្វេនៗថាអ្នកទាំងពីរត្រូវរ៉ូវគ្នានឹងត្រៀមដឹកដៃគ្នា ភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរនាពេលខាងមុខនេះ។
ទោះបីជាយ៉ាងនេះក្តី ពេជ្រ សោភា បានតបបែប លេងសើចទៅកាន់មិត្តភក្តិក្នុងបណ្តាញសង្គមថា« ខែ១១នេះខួបរបស់នាងទេ»។ចង់ដឹងច្បាស់មានតែរង់ចាំតាមដានមើលទាំងអស់គ្នាថាតើ ពេជ្រ សោភា ភ្ជាប់ពាក្យមែន ឬបែបណា ហើយនរណាជាកូនកម្លោះរបស់នាង?











