
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងខណៈមុននេះបន្តិចពិធីការិនីរូបស្រស់ប្រចាំទូរទស្សន៍បាយ័ន សុខ សោម៉ាវត្តី បានបង្ហាញអារម្មណ៍សោកសៅក្រោយអ្នក ម្តាយបានឃ្លាតឆ្ងាយយ៉ាងរហ័សបែបនេះ ។
ជាមួយនឹងការប្តូររូបភាពប្រូហ្វាលកាន់ទុក្ខរួមនឹងការបង្ហោះរូបភាពអ្នកម្តាយមួយសន្លឹក ពិធីការិនី សុខ សោម៉ាវត្តី បានបង្ហាញអារម្មណ៍សោកសៅថា«ម៉ែអើយម៉ែទៅឆ្ងាយហើយម៉ែទៅលឿនម្លេះសំលេង ម៉ែសើច ម៉ែរអ៊ូ អនុស្សាវរីយ៍នៅពេញខួរក្បាលចៅមិននឹកស្មានថាម៉ែឈឺដល់ម្លឹងឥលូវម៉ែផុតទុ-ក្ខហើយម៉ែលែងឈឺហើយ សូមម៉ែបានទៅដល់សុគ-តិ-ភព »។
ការលើកឡើងរបស់ សុខ សោម៉ាវត្តី បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនសោកស្តាយនិងចូលរួមរំលែកទុក្ខសម្រាប់ការបានបង់អ្នកម្តាយដោយគ្មានការវិលត្រឡប់របស់ពិធីការិនីរូបស្រស់ម្នាក់នេះ។
ក្នុងនោះក៏មានមហាជនខ្លះបានសម្តែងការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាអ្នកម្តាយ សុខ សោម៉ាវត្តី បា-ត់ប-ង់ជី-វិ-តយ៉ាងលឿនទាំងវ័យនៅក្មេងបែបនេះសោះខណៈកន្លងមកក៏មិនដែលឃើញ សុខ សោម៉ាវត្តី បង្ហាញថាអ្នកម្តាយមានជំ-ងឺអ្វីឡើយ។មិនទាន់មានការបញ្ជាក់ថាពិធីបុណ្យសពរបស់អ្នកម្តាយ សុខ សោម៉ាវត្តី រៀបចំឡើងនៅទីណានៅឡើយទេ។
ក្រៅពី សុខ សោម៉ាវត្តី បាត់បង់អ្នកម្តាយនៅក្នុងថ្ងៃទី៣១នេះតារាសម្តែង សឿ សុធារ៉ា ក៏ទើបនឹងបាត់បង់ម្តាយកាលពីថ្ងៃទី ២៩កន្លងមកនេះដោយសាររោ-គា-ពា-ធនៅក្នុងវ័យ ៧៩ឆ្នាំ៕










