
សង្គម
បើទោះគូស្នេហ៍មិនមែនជាអ្នកមានស្តុកស្តម្ភ តែ អូនផ្កាយ ត្រូវបានគេចាត់ទុកជាសិល្បការិនីដែលសំណាង ព្រោះនាងគូស្នេហ៍ស្រឡាញ់យល់ចិត្តថែមទាំងមិនប្រចណ្ឌទៀតផង ។ យ៉ាងណាមិញរាល់ពេល អូនផ្កាយ សម្ញែងរាងជាមួយនឹងសម្លៀកបំពាក់សិ-ចស៊ីគូស្នេហ៍របស់នាង មិនបានរារាំងអ្វីឡើយ ។
ដោយសារតែរូបរាងស្រស់ស្អាត ជាពិសេសសាច់សខ្ចីរលោងនោះបានធ្វើឱ្យ អូន ផ្កាយ មិនខ្លាចក្នុងការស្លៀកឈុ-តប៊ី-គី-នីសិ-ចស៊ីឡើយ ។ជារៀងរាល់ពេលចែករំលែករូបភាព ទាំងនេះ អូនផ្កាយ តែងទទួលបានការសរសើរពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុក ច្រើនជាងការ រិះ-គន់ ។ ក្នុងនោះក៏មានបុរសមិនតិចនាក់ទេក្តៅខ្លួនចង់ក្លាយជាម្ចាស់ស្នេហ៍របស់ អូន ផ្កាយ តែគួរឱ្យស្តាយស្រីស្រស់រូបនេះមានគូស្នេហ៍ហើយ ។
មួយវិញទៀតគូស្នេហ៍របស់ អូនផ្កាយ ក៏មិនមានការរារាំងចំពោះការស្លៀកពាក់សិ-ចស៊ីរបស់ អូនផ្កាយដែរ។កន្លងមកលោកធ្លាប់ និយាយថាឱ្យតែ អូនផ្កាយ សប្បាយចិត្តលោកមិនហាមឃាត់ការស្លៀកពាក់របស់នាងទេ ។
ដ្បិតមិនមានវត្តមាននៅក្នុងការសម្តែងរឿង តែអូនផ្កាយ កំពុងមានហាងឆេងនៅក្នុងការថត ស្ប៉តពាណិជ្ជកម្មជាច្រើន ជាពិសេសផលិតផលរក្សាសម្រស់តែម្តង ។ថ្មីៗនេះ អូនផ្កាយ និងគូស្នេហ៍ក៏មានលទ្ធភាពទិញគេហដ្ឋានផ្ទាល់ខ្លួនបើទោះមិនមែនជាផ្ទះធំទ្រនំខ្ពស់ដូចមិត្តរួម អាជីពក្តី តែជាញើសឈា-មដែលនាងនិងដៃគូប្រឹងប្រែងរួមគ្នាកន្លងមក ៕












