
សង្គម
ក្រោយស្ពាយងារជាមេម៉ាយ ពេជ្រ សូលីកា កាន់តែបង្អួតសម្រស់ជាមួយនឹងការ លេងស្ទីលម៉ូដប្លែកៗដែលមើលទៅកាន់តែទាក់ទាញថែមមួយកម្រិតទៀត ។ យ៉ាងណាមិញថ្មីៗនេះអ្នកមេម៉ាយរូបនេះបានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតក្នុងឈុតពណ៌ខ្មៅលំអដោយគ្រឿងពេជ្រចែងចាំងធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា។
បើទោះមានរឿងកើតឡើងជាច្រើន តែ ពេជ្រ សូលីកា នៅតែបង្ហាញភាពរឹងប៉ឹង នឹងស្រស់ថ្លាជាធម្មតា ជាពិសេសនាងតែងបង្ហាញនូវរូបភាពស្អាតៗជាបន្ត បន្ទាប់រូមជាមួយនឹងការក្លែមពាក្យពេចន៍បែបលេបខាយដែលកាន់តែធ្វើឱ្យហ្វេន ហ្វេនចូលចិត្តថែមទៀត ។
យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានចែករំលែករូបភាពយ៉ាងស្រស់ស្អាតក្នុងឈុតរ៉ូបខ្មៅយ៉ាងជឿជាក់នឹងលំអដោយគ្រឿងអង្ការពេជ្រយ៉ាងចែងចាំងអមដោយសំណេរថា«ឱ្យ តែអ្នកឈ្មោះកា ស្អាតចឹងន៎បាច់ស្រដៀងទេ គឺយកតាមស្រី ម៉ៃ ម៉»។រូបភាពរបស់ ពេជ្រ សូលីកា ទទួលបានការសរសើរពីសំណាក់ ហ្វេន ហ្វេនគ្រប់គ្នាដោយម្នាក់ៗនិយាយថា ពេជ្រ សូលីកា លេងស្ទីលបែបណាក៏ទាក់ទាញដែរ ។
ដ្បិតមិនទាន់មានបទចម្រៀងថ្មីនៅក្នុងផលិតកម្មហង្សមាសក៏ពិតមែន តែ ពេជ្រ សូលីកា នៅតែមានសន្ទុះនៃការគាំទ្រខ្ពស់ដោយសារនាងតែងមានសកម្មភាពថ្មីៗជាបន្តបន្ទាប់ហើយឆាប់ៗនេះនាងក៏ត្រៀមចាប់ដៃគូជាមួយកម្លោះសង្ហាសម្បូរស្នេហ៍ លោក ថុល សុភិទិ ជាថ្មីម្តងទៀតក្រោយទទួលបានគាំទ្រភ្លូកទឹកភ្លូកដីកាលពីមួយរយៈមុនដែលសូម្បីអតីតគូដណ្តឹងលោក គីម ហាន ក៏ទៅគាំទ្រដែរ ៕





