
សិល្បៈ
ក្រោយចែកផ្លូវគ្នាជាមួយ នាយចឺម តារាសម្តែងរូបស្រស់ ហ្វា ហ្វា នៅតែបន្តទំនាក់ទំនងរាប់ អានគ្នាជាធម្មតាដោយមិនមានការខឹ-ងស-ម្បារអ្វីឡើយ ។ ជាក់ស្តែងកាលពីមួយរយៈមុនស្រី ស្អាតរូបនេះបាន បង្ហាញរូបភាពស្និទ្ធស្នាលជាមួយ នាយចឺម ជាថ្មីម្តងទៀត ដែលធ្វើឱ្យ មានការលើកឡើងពីសំណាក់មហាជនថាតើ ហ្វា ហ្វា ធ្វើបែបនេះមិនខ្លាចចិត្តគូស្នេហ៍ថ្មីជាទា-ហា-នទេឬ?
ក្រោយចែកផ្លូវជាមួយអ្នកមេម៉ាយរូបស្រស់ សេង សុឃីម មិនបានមួយចំអិនកំពិសផងបុរស សម្បូរស្នេហ៍ នាយចឺម បានងាកមកកៀកកើយជាអតីតគូស្នេហ៍របស់ខ្លួនដែលមានដូចជា អៀ ម៉េងលិ និង ហ្វា ហ្វា ដោយបានបង្ហោះរូបភាពពេញបណ្តាញសង្គមទៀតផង ។
ដោយឃើញ ហ្វា ហ្វា ងាកមកនែបនិត្យជាមួយ នាយចឺម បែបនេះធ្វើឱ្យមានការវែកញែកពីសំណាក់អ្នក គាំទ្រថា តើស្រីស្អាត ហ្វា ហ្វា បង្ហាញរូបភាពនៅជាមួយអតីតគូស្នេហ៍បែបនេះមិនខ្លាចប៉ះ ពាល់អារម្មណ៍គូស្នេហ៍ថ្មីដែលកំពុងរស់នៅឆ្ងាយពីគ្នារាប់ម៉ឺនយោជន៍ទេឬ? ទោះបីជាយ៉ាង នេះក្តី ហ្វា ហ្វា បានបញ្ជាក់ថាសម្រាប់ទំនាក់ទំនងរបស់ នាង និង នាយចឺម គ្រាន់តែជាមិត្តភក្តិ ធម្មតាប៉ុណ្ណោះហើយការជួបគ្នានិងថតរូបរួមគ្នាបែបនេះគឺនៅក្នុងការងារតែប៉ុណ្ណោះមិនមាន អ្វីប្លែកទេ ។
ដូចដឹងស្រាប់ហើយថាកន្លងមក នាង និង នាយចឺម នៅតែរាប់អានគ្នាបើទោះចែក ផ្លូវជាមួយគ្នាក៏ដោយ។ យ៉ាងណារូបភាពរួមគ្នាជាមួយ នាយចឺម ត្រូវបាន ហ្វា ហ្វា លុបចេញ ភ្លាមៗដែរ ។
គេចាំបានថាក្រោយបែកគ្នាជាមួយនាយចឺម ភ្លាម ហ្វាហ្វា ក៏បានងាកទៅភ្ជាប់ស្នេហ៍ជាមួយ ដៃគូថ្មីជាទាហានដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិក ។
តាមគម្រោង ហ្វា ហ្វា បានឱ្យដឹងថាគូស្នេហ៍របស់នាងនឹងត្រឡប់មកស្រុកខ្មែរនៅចុងឆ្នាំ ២០២២នេះ តែយ៉ាងណានាង មិនទាន់អាចបញ្ជាក់ថាតើការមកស្រុកខ្មែររបស់គូស្នេហ៍ជាការមកលេងធម្មតាឬមានគម្រោង ភ្ជាប់ពាក្យអ្វីឡើយរង់ចាំមើលតាមជាក់ស្តែង ៕











