header ads

Sponsor

សម្រាប់មិត្តៗយុវវ័យ ជាពិសេសអ្នកចូលចិត្តតាមដានបណ្តាញសង្គមប្រាកដជាបានស្គាល់លោក HENG ជាតារារ៉េប, Gamer និងជា Vlogger ដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា ហើយមានមនុស្សប៉ុន្មានអ្នកដែលដឹងថា HENG ជាកូនប្រុសរបស់តារាជើងចាស់ពូកែខាងរ៉េប DJ Sdey? ហើយអ្នកចាប់ផ្តើមស្គាល់ HENG នៅពេលណា? ហើយគាត់បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ?​

តោះ! ចង់ដឹងអារម្មណ៍របស់គាត់យ៉ាងណា? កុំភ្លេចអានឬអាចទស្សនាវីដេអូខាងក្រោមទាំងអស់គ្នាឲ្យដល់ចប់ណា៎ ៖

«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទ HENG អ្នកទាំងអស់គ្នាបានដឹងរួចហើយថា ប៉ារបស់ខ្ញុំជាព្រឹទ្ធចារ្យមួយរូបនៅក្នុងវិស័យ HipHop គាត់មានឈ្មោះថា DJ Sdey។ ខ្ញុំចាំបាន កាលពីនៅតូចមិត្តភក្តិរៀនថ្នាក់ជាមួយគ្នា​អង្គុយក្បែរៗគ្នាបានខ្សឹបប្រាប់គ្នាថា HENG មានប៉ាជាតារា ហើយរាល់ពេលទំនេរបន្ទាប់ពីសិក្សាលោកគ្រូអ្នកគ្រូតែងតែសួរថា នៅក្នុងថ្នាក់នេះតើមានប្អូនណាខ្លះដែលចេះច្រៀង? ស្រាប់តែមិត្តរួមថ្នាក់បានចង្អុលមកខ្ញុំ រួចគ្រូក៏ហៅឡើងច្រៀងនិង Rap ធ្វើស្ទាយ៍តាមប៉ាឲ្យគ្រូនិងមិត្តរួមថ្នាក់បានស្តាប់កម្សាន្តអារម្មណ៍។

ទន្ទឹមគ្នានេះដែរ កាលពីនៅក្មេងគឺខ្ញុំខុសពីក្មេងដទៃ ខ្ញុំមានមោទនភាពដែលបានក្លាយជាកូនរបស់ប៉ាខ្ញុំ ប៉ុន្តែក្នុងនោះវាក៏រងសម្ពាធសម្រាប់ខ្ញុំដូចគ្នាដោយសារតែយើងមានឈាមជ័រដូចគាត់ទើបខ្ញុំត្រូវប្រាប់ខ្លួនឯងថា យើងត្រូវតែខិតខំ ត្រូវតែមានទេពកោសល្យទើបអាចបន្តឈាមជ័រដូចប៉ារបស់ខ្ញុំបាន។ ពីមួយថ្ងៃទៅមួយថ្ងៃវាពិតជាមានសម្ពាធខ្លាំងមែនទែន ខ្ញុំខំរៀនអ្វីដែលថ្មីៗពី Youtube ព្រោះខ្ញុំយល់ថានៅថ្ងៃអនាគតបណ្តាញសង្គមនឹងក្លាយជាផ្នែកមួយដ៏សំខាន់។

នៅក្នុងឆ្នាំ 2018 ខ្ញុំមានគំនិតចាប់ផ្តើមធ្វើ Youtube ហើយចាប់ផ្តើមស្វែងរកអ្វីដែលខ្ញុំចូលចិត្ត ព្រមទាំងខំប្រឹងហ្វឹកហាត់លើ Lyric ការធ្វើភ្លេង កាត់វីដេអូ និងដឹកនាំផ្សេងៗ រហូតមានថ្ងៃមួយខ្ញុំមានឱកាសបានធ្វើការជាមួយក្រុមហ៊ុន OPPO គឺខ្ញុំក្លាយជា KOL (Key Opinion Leader) រយៈពេល 3ឆ្នាំមកហើយ ខ្ញុំអាចនិយាយបានថា នេះជាឱកាសល្អមួយសម្រាប់ខ្ញុំជាមួយ OPPO ជាពិសេសគឺមានអនុស្សាវរីយ៍ល្អៗជាច្រើនផងដែរ។​

កាលពីឆ្នាំ2020 ខ្ញុំមានការងារសំខាន់មួយជាមួយ OPPO ពេលនោះតម្រូវឲ្យខ្ញុំជាមួយប៉ារបស់ខ្ញុំសហការច្រៀងរួមគ្នា ហើយថែមទាំងមាន Music Video ទៀតប៉ុន្តែខ្ញុំបានប្រាប់ប៉ារបស់ខ្ញុំថា ប៉ាចាំតែច្រៀងទេសម្រាប់ Lyric, ថតសម្លេង, Mix Master និងដឹកនាំសម្តែងលើខ្ញុំទាំងអស់។ នៅពេលនោះខ្ញុំពិតជាមានអារម្មណ៍ថាសម្ពាធមែនទែនគិតអ្វីមិនចេញ ហើយព្យាយាមចេញលំហែអារម្មណ៍នៅខាងក្រៅ ជួបមិត្តភក្តិ រហូតមានថ្ងៃមួយមិត្តស្រីរបស់ខ្ញុំបានទាញ OPPO Reno4 មកថតរូបស្រាប់តែខ្ញុំនិយាយថា WOW ទើបធ្វើឲ្យខ្ញុំនឹកឃើញសរសេរ Lyric ពី OPPO ហើយក្នុងបទចម្រៀងនោះខ្ញុំផ្ទាល់គឺជាអ្នកដឹកនាំសម្តែងនៅក្នុង MV តែម្តង។ ហើយខ្ញុំបានរៀនសូត្រច្រើនមែនទែនពី MV របស់ OPPO Reno4 ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ហើយថ្មីៗនេះខ្ញុំទទួលបានសម្មិទ្ធិផលថ្មីមួយគឺពានរង្វាន់ចម្រៀងរួមគ្នាជាមួយ Teammate របស់ខ្ញុំមានចំណងជើងថា «ទេពធីតា»។

ជាចុងបញ្ចប់ខ្ញុំចង់និយាយថា ឈ្មោះជាកូនប្រុស DJ Sdey ខ្ញុំបាទ HENG ខ្ញុំនឹងសន្យាថានឹងព្យាយាមប្រឹងប្រែងបន្តទៅមុខទៀត ហើយនឹងរកអ្វីដែលថ្មីនៅក្នុងវិស័យសិល្បៈរបស់យើង។ ខ្ញុំជាហ្វេន OPPO ហើយអ្នកទាំងអស់គ្នាក៏ជាហ្វេន OPPO យើងនឹងជួបគ្នានៅក្នុងកម្មវិធី OPPO Reno Super Fans Festival ។»

តើអ្នកកំពុងរង់ចាំកម្មវិធី «OPPO Reno SUPERFANS Festival» មែនអត់? អ៊ីចឹងកុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ គួរបញ្ជាក់ថា នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន​ 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ​ ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post