header ads

Sponsor

ពិតជានិស្ស័យមែន ដែលសីម៉ា និង imma(​អ៊ីម៉ា) ទូតសុច្ឆន្ទៈទាំងពីររូប របស់ vivo បានមកសហការ ក្នុងការថតរូបជាមួយគ្នានាពេលរាត្រី ជាមួយកាមេរ៉ា​​លើស្មាតហ្វូន V25 series។​ ក្រុមហ៊ុន vivo តែងតែនាំយកនូវអ្វីដែលថ្មីៗ មានគុណតម្លៃ និងល្បីល្បាញជាសកលដើម្បីឲ្យស័ក្តិសម ជាមួយនឹងតម្លៃព្រមទាំងគុណភាព នៃ V25 series  ក៏ដូចទៅទូតសុច្ឆន្ទៈរបស់ vivo ផងដែរ។

តាមរយៈការសាកសួររបស់អ្នកសាព័ត៌មាននូវចំណាប់អារម្មណ៍

កញ្ញា តន់ ចន្ទសីម៉ា ​មានអារម្មណ៍ភ្ជាក់ផ្អើលជាខ្លាំងពេលបានសហការគ្នាលក្ខណៈ Digital បែបនេះ ព្រោះថានៅប្រទេសកម្ពុជាគឺពុំធ្លាប់មានវត្តមាននូវបច្ចេកវិទ្យាបែបនេះកើតឡើងទេ តែពេលនេះក្រុមហ៊ុន vivo បានធ្វើការសហការ ជាមួយក្រុមហ៊ុន ModelingCafe ក្នុងការផលិតចេញវីដេអូ និងរូបភាព ដែលវាគឺជាបទពិសោធន៍ថ្មីមួយ ក្នុងការសហការជាមួយនឹង imma ក្នុងការតំណាងឲ្យស្មាតហ្វូន V25 series និងជាភាពអស្ចារ្យ លើប្រព័ន្វផ្សព្វផ្សាយលើឆាកអន្តរជាតិផងដែរ។​

នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ រំភើប និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលបានចូលរួមសហការ ធ្វើការងាររួមគ្នាជាមួយ imma ជាលើកដំបូង ហើយក៏សូមអរគុណដល់ក្រុមហ៊ុនស្មាតហ្វូន vivo ដែលបានរៀបចំការ Surprise មួយនេះឡើង ហើយខ្ញុំសង្ឃឹមថាយើងនឹងមានឱកាសសហការ រួមការងារជាមួយគ្នាបន្តបន្ទាប់ទៀត។

កញ្ញា តន់ ចន្ទសីម៉ា បានបង្ហាញទៀតក្នុង​វីដេអូរបស់ imma  គាត់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីមករកនាងខ្ញុំ ព្រមទាំងតារាតំណាងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន៖

វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ដែលនៅក្នុងដំណើរកំសាន្តរបស់គាត់ តែងតែរក្សាទុកនូវអនុស្សាវរីយ៍ជារូបភាពពេលរាត្រីដ៏អស្ចារ្យ តាមរយៈការប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូន V25 series។

កញ្ញាបានបន្ថែមទៀតថាស្មាតហ្វូន V25 series ពិតជាស័ក្តិសម សម្រាប់បំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់ទាំងពីរ ការងារភាគច្រើនគឺនៅពេលយប់ និងនៅទីកន្លែងដែលមានពន្លឺខ្សោយពិបាកក្នុងការចាប់យករូបភាពញបានភ្លឺល្អ និងស្រស់ស្អាតបាន ប៉ុន្តែសម្រាប់កាម៉េរាស្មាតហ្វូន V25 series ការងាររបស់ពួកគាត់ទាំងពីររូបអាចសម្រេចបានយ៉ាងរលូនដោយបានផ្តិតយករូបភាពពេលរាត្រី បានដ៏អស្ចារ្យ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post