
សង្គម
ថ្មីៗនេះអតីតតារាសម្ដែងអ្នកនាង សឿ សុធារ៉ា បានជួបនូវទុក្ខធំដោយម្ដាយបង្កើតបានទទួលម-រណ-ភាព ក្នុងនោះបានធ្វើឲ្យមហាជនមានការអាណិតអាសូរដល់រូបនាងជាពន់ពេក ក្នុងនោះសូម្បីតែម្ចាស់បំណុលក៏មានការអាណិតផងដែរ។
ដូចដែលមហាជនបានជ្រាបហើយ រឿងរ៉ាវរបស់អតីតតារាសម្ដែងរូបនេះ មានភាពរឿងរកាំរកូសគ្រួសាររហូតឈានដល់បាក់បែកគ្នា មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង សឿ សុធារ៉ា ក៏ផ្ទុះរឿងជំពាក់បំណុលគេជាច្រើនផងនោះ បានធ្វើឱ្យអ្នកទាំងពីរបានស្ងប់ស្ងាត់បាត់ដំណឹងពីបណ្ដាញសង្គម និងពិភពសិល្បៈ ។
មរណភាពរបស់អ្នកមានគុណបានប៉ះទ-ង្គិ-ចយ៉ាងខ្លាំងដល់ផ្លូវចិត្តរបស់ សឿ សុធារ៉ា ហើយអ្វីដែលនាងសោ-កស្ដា-យយ៉ាងខ្លាំងនោះគឺមិនមានលទ្ធភាពព្យា-បា-លម្ដាយដូចគ្រាកន្លងមក ។ ដោយឃើញបែបនេះហើយមហាជនបានសម្ដែងការអាណិតអាសូរដល់អ្នកនាង ក្នុងនោះ សូ ដានីតា ដែលជាម្ចាស់បំណុលបានប្រកាសលើកលែងបំណុល ដែលសឿ សុធារ៉ាជំពាក់ជិត៥ម៉ឺនដុល្លារផងដែរ។
ក្នុងនោះ សូដានីតាបានរៀបរាប់ឱ្យដឹងថា៖ «នាងខ្ញុំ សូ ដានីតា សូមប្រកាស លើកលែងបំណុលដែលប្អូន សឿរ សុធារ៉ា ជំពាក់លុយចំនួន ជិត 5មុឺន$$$ កន្លងមក ដែលកំឡុងកាល ខែ07/ឆ្នាំ2021 ប្អូន សឿសុរ៉ា បានលេងនិងដេញតុងទិនជាមួយនាងខ្ញុំជាច្រើនខ្សែរ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ ! »
សូដានីតាបានឱ្យដឹងបន្ថែមទៀតថា៖ «ដោយរយៈពេល នាងខ្ញុំបានឃើញ ប្អូនធារ៉ា ពិបាកខ្លាំង នឹង មានទុ-ក្ខជាទង្ងន់ដោយម្តាយរបស់ប្អូនស្រីទទួលរ-ម-ណៈភាព ឃើញសភាពប្អូនពិបាកខ្លាំងសូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ហេតុដូច្នេះនាងខ្ញុំសូមប្រកាសលើកលែងបំណុលចំនួនខាងលើចោលទាំងអស់ និងចូលរួមបច្ច័យបុណ្យ7ថ្ងៃសពម្តាយរបស់ប្អូន សឿ សុធារ៉ា ចំនួន50$ តាមរយៈលោក កៅ សីហា បងសូមចូលរួមរំលែកទុ-ក្ខប្អូនស្រីពីចំងាយផង !»






