
សិល្បៈ
កាលពីពេលថ្មីៗនេះ លោក ឆន សុវណ្ណរាជ បានជូនកាដូខ្លួនឯងដោយការដើរកម្សាន្តនៅប្រទេសប៉ែកអឺរ៉ុបយ៉ាងមានក្តីសុខ ជាពិសេសលោកបានឆ្លងខួបកំណើតនៅប្រទេសបារាំងយ៉ាងរីករាយនោះ ពេលនេះត្រឡប់មកវិញហើយជាមួយកាដូថ្មីសម្រាប់ដើមខែថ្មីនេះ។
ក្រៅពីប្រទេសបារាំង លោក ឆន សុវណ្ណរាជ បានទៅបន្តដំណើរទៅប្រទេសអ៊ីតាលី និង ស្វីសទៀតផង ។ មិនត្រឹមដើរលំហែទេតារាចម្រៀងប្រចាំផលិតកម្មហង្សមាសក៏សប្បាយក្នុងការដើរទិញសម្ភារៈប្រេនៗផងដែរ ។
បន្ទាប់ពីត្រឡប់មកពីចាយជីវិតយ៉ាងហាយសូរ នៅទឹកដីឯក្រៅប្រទេសមិនបានប៉ុន្មាន ចូលដើមខែថ្មីនេះ តារាចម្រៀងប្រុសរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែ ចាប់អារម្មណ៍ខ្លាំងទៀត ក្រោយឃើញលោកបង្ហោះសារស្វាគមន៍សមាជិកថ្មី គឺរថយន្តថ្មីសន្លាងមួយគ្រឿង តែយ៉ាងណាលោកពុំទាន់បើកបង្ហាញឱ្យឃើញនៅឡើយនោះទេ៕












