
សិល្បៈ
ភ្នំពេញ៖ពេជ្រ សូលីកា និងកម្លោះសង្ហាសម្បូរមន្តស្នេហ៍ ថុល សុភិទិ បានក្លាយទៅជាដៃគូចម្រៀង ក៏ដូចជាសម្ដែងទៅហើយ បន្ទាប់ពីពួកគេបានចាប់ដៃគ្នាច្រៀង Concerts និងចេញចម្រៀងរួមគ្នាកាលពីពេលថ្មីៗនេះ។
កាលពីដើមខែវិច្ឆិកាពេជ្រ សូលីកា បានចេញថតMV ដំបូងជាមួយភិទិ តាមរយៈបទ «ហេតុអី្វយើងបែកគ្នា?» ហើយជាបន្តបន្ទាប់ ពួកគេបានបង្ហាញវត្តមានរួមនៅច្រៀងនៅតាម concerts ផងដែរ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសូលីកា បានដើរតួនាទីហាក់លើសពីតារាចម្រៀង និងសម្ដែងធម្មតា។
មិនត្រឹមតែច្រៀង និងសម្ដែងនោះទេ ក៏បានក្លាយជាអ្នកផាត់មុខឲ្យ ភិទិ ផងដែរ មានពេលខ្លះថែមទាំងចង្អុលបង្ហាញប្រាប់ពីវិធីសាស្រ្ដសម្ដែង ដែលប្រៀបបានជាអ្នកដឹកនាំម្នាក់ក់ទៅហើយ ខណៈកាលពីពេលថ្មីៗនេះ កាន់តែចាប់អារម្មណ៍ទៀតនោះគឺមានឈុតពិសេសមួយ ដែលត្រូវឱបគ្នាក្នុងអាងទឹកទៀតផង ។
មានការចេញមុខច្រានចោលជាបន្តបន្ទាប់ពីទំនាក់ទំនងស្នេហាភិទិ ជាមួយតារាចម្រៀង ពេជ្រ សូលីកា ក្តីតែអ្នកគាំទ្រនៅតែមិនអស់ចិត្តព្រោះតារាចម្រៀងស្រីប្រុសមួយគូនេះមើលទៅស័ក្តិសមគ្នាបើទោះខុសជំនាន់បន្តិចក្តី ។ រាល់ពេលដែលពួកគេចាប់គូរួមគ្នាម្តងៗតែងទទួលបានការគាំទ្រពីសំណាក់ហ្វេនៗជាខ្លាំង ។ មួយវិញទៀត ពេជ្រ សូលីកា ក៏ចេញមុខជ្រោមជ្រែងតារាចម្រៀងពន្លកថ្មី ថុល សុភិទិ តាមរយៈការនិពន្ធបទចម្រៀងឱ្យថែមទៀត ។
អ្វីដែលកត់សម្គាល់កម្លោះសង្ហាសម្បូរស្នាមសាក់រូបនេះបានទទួលស្គាល់ថាលោក និង តារាចម្រៀង ពេជ្រ សូលីកា ពិតជាមានភាពស្និទ្ធស្នាលពិតមែនដោយក្នុងនោះលោកបានហៅពេជ្រ សូលីកា ថា ពេជ្រ ដែលស្តាប់ហើយពិតជាស្វីតខ្លាំងតែម្តង ។
តាមរយៈការផ្តល់បទសម្ភាសនៅក្នុងសារព័ត៌មានមួយ ថុល សុភិទិ ថារវាងលោក និង ពេជ្រ សូលីកា ពិតជាមិនអាចទៅរួចទេមិនថាពេលនេះឬអនាគតលោកហ៊ាននិយាយបែបនេះ ប៉ុន្តែយ៉ាងណាក្រុមគ្រួសារលោកមិនបានប្រកាន់រឿងមេម៉ាយអ្វីទេព្រោះមេម៉ាយក៏ជាស្រីដែរគ្មានអ្វីរើសអើងទេ ។
ច្រានចោលទំនាក់ទំនងជាមួយ ពេជ្រ សូលីកា ក្តី តែ ថុល សុភិទិ បាននិយាយថាលោកមិនទាន់មានម្ចាស់បេះដូងទេព្រោះលោកមិនទាន់ចង់គិត ។ សម្រាប់លោកពេលនេះចង់ផ្តោតទៅ លើការងារសិល្បៈជាសំខាន់។ លោកថែមទាំងបានព្រលយថានឹងមានអ្វីៗថ្មីៗជូនអ្នកគាំទ្រនៅក្នុងពេលឆាប់ៗនេះ ៕









