
សិល្បៈ
ទោះជាមើលទៅទម្រង់មុខរបស់តារាសម្តែង ប្រុសខួច ស្រស់សង្ហាពីធម្មជាតិក៏ដោយ តែតារារូបនេះហាក់មិនពេញចិត្តសម្រស់ធម្មជាតិរបស់លោកទាំងស្រុងទេ។ ដូចដឹងស្រាប់នាពេលថ្មីៗនេះលោកបានសម្រេចចិត្តទៅកែបន្ថែមចំណុចខ្លះៗនៃទម្រង់មុខ។ចង់ដឹងថាលោកកែបន្ថែមចំណុចណាខ្លះ ទៅតាមដានទាំងអស់គ្នា។
ខុសពីតារាដទៃ ប្រុសខួច មិនបានជ្រើសរើសប្រទេសកូរ៉េឬប្រទេសថៃដើម្បីកែសម្ជស្ស ឡើយពោលលោកបានចំណាយប្រាក់ទៅប្រទេសវៀតណាមដោយក្នុងនោះតារាសម្តែងរូបនេះ ប្រាប់ថាលោកមិនបានកែច្រើនទេលោកគ្រាន់តែធ្វើបន្ថែមចុងច្រមុះ នឹងការយកខ្លាញ់ក្រោមភ្នែកចេញប៉ុណ្ណោះ។គិតមកដល់ពេលនេះ ប្រុសខួច បានកែសម្ជស្សប្រមាណជាងមួយខែទេ ហើយលោកក៏មានគម្រោងទៅម្តងទៀតនៅចុងឆ្នាំនេះ។
ទោះសម្រស់ក្រោមមុខកាំបិតរបស់ តារាសម្តែង ប្រុសខួច មិនទាន់បានស្រស់សង្ហា ១០០ភាគរយក្តី តែមើលទៅតារាសម្តែងរូប នេះហាក់ពេញចិត្តជាខ្លាំងហើយលោករំពឹងថាសម្រស់ថ្មីរបស់លោកនឹងទាក់ទាញថែមមួយ កម្រិតទៀតនាពេលខាងមុខ។
អ្វីដែលចាប់អារម្មណ៍ទោះជាមហាជនមួយចំនួនបានលើកឡើងថាទម្រង់មុខថ្មីរបស់ ប្រុសខួច មិនសង្ហាដូចមុន ហើយខ្លះបានពោលពាក្យអវិជ្ជមានជាច្រើនក្តី តែតារាសម្តែងវ័យក្មេងរូបនេះ ប្រាប់ថាលោកទទួលយកបានទាំងអស់ទាំងការរិះគន់ និងការសរសើរ ព្រោះលោកជាមនុស្ស របស់មហាជន ។
ក្នុងនោះក៏មានហ្វេន ហ្វេនជាច្រើនបានជូនពរឱ្យសម្រស់របស់របស់តារា សម្តែង ប្រុសខួច កាន់តែស្រស់សង្ហានឹងកាន់តែមានប្រជាប្រិយភាពនៅក្នុងអាជីពសម្តែង ព្រោះកន្លងមកលោកក៏ជាតារាវ័យក្មេងម្នាក់ដែលឈរក្នុងលំដាប់តារាជួរមុខផងដែរ ៕








