
សិល្បៈ
តារាកំប្លែង ស្រីអ៊ីត បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងក្រោយឃើញកូនស្រីសំណព្វរបស់ខ្លួន មានឱកាសជាប់ទៅវគ្គបន្តនៅក្នុងកម្មវិធី Miss Teen International Cambodia 2023 ។ ប៉ុន្តែយ៉ាង ណាក៏មានការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គមថា ស្រីណាន កូនស្រីរបស់តារា កំប្លែង ស្រីអ៊ីត ស្អាតបែបមនុស្សស្រីទូទៅជាពិសេសស្ទើរកំពស់តែម្តង ។
ដោយសារមានឈាមជ័រជាអ្នកសិល្បៈកូនស្រីរបស់ ស្រីអ៊ីត ដែលត្រូវឈ្មោះថា ង៉ា ស្រីណាន បានហក់ចូលក្នុងវិស័យសិល្បៈ តែកញ្ញាមិនបានចាប់អាជីពជាតារាកំប្លែងដូចអ្នកម្តាយ និងអ៊ំប្រុស នាយក្រូច ទេពោល ស្រីណាន បានចាប់អាជីពជាតារាចម្រៀង និងសម្តែង ហើយថ្មីៗ នេះកញ្ញាក៏បានបំពេញក្តីស្រមៃរបស់ខ្លួនដោយការដាក់ពាក្យចូលរួមនៅក្នុងកម្មវិធី Miss Ten International Cambodia 2023 ។
ស្ថិតនៅក្នុងវ័យ ១៨ឆ្នាំ ស្រីណាន ក៏មានសម្រស់ផូរផង់មិនធម្មតា ជាហេតុធ្វើឱ្យកូនស្រីតារាកំប្លែង ស្រីអ៊ីត មានឱកាសបាន ទៅវគ្គបន្តនៅក្នុងកម្មវិធី Miss Teen International Cambodia 2023។
ជាមួយនឹងការសរសើរពីសម្រស់របស់កូនស្រីតារាកំប្លែង ស្រីអ៊ីត ក៏មានអ្នកគាំទ្រខ្លះបានប្រៀបធៀបថាសម្រស់របស់បេក្ខភាពនៅក្នុងកម្មវិធី Miss Teen International Cambodia 2023 ស្រីណាន ស្រដៀងទៅនឹងសម្រស់ Nicolen 1st Miss Universe Thailand ថែមទៀត។
ប៉ុន្តែ ក៏មានអ្នកលេងបណ្តាញសង្គមខ្លះបែរជាលើកឡើងចំៗថាកូនស្រី របស់តារាកំប្លែង ស្រីអ៊ីត មានកំពស់ទាបមិនស័ក្តិសមជាបវរកញ្ញាឡើយ ។ ទាក់ទងជាមួយការលើកឡើងបែបនេះ គេមិនទាន់ឃើញ ស្រីណាន និងស្រីអ៊ីត ជាម្តាយមានប្រតិកម្មឡើយ ។
គេចាំបានថា កាលពីបីឆ្នាំមុន ស្រីណាន ធ្លាប់ចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី X factor Cambodia តែកាលណោះកញ្ញាមិនទទួលជ័យលាភីឡើយ ។ក្រៅពីតារាចម្រៀងសព្វថ្ងៃតារាពន្លកថ្មី ស្រីណាន ក៏កំពុងមានទីផ្សារបណ្តើរៗពោលកញ្ញាបានចូលរួម សម្តែងរឿង «ស្នេហាឆ្លងជាតិវគ្គ២» ដែលត្រៀមនឹងចាក់បញ្ចាំងនាពេលឆាប់ៗនេះ ៕














