
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយរយាលពីការងារសិល្បៈមួយរយៈតារាសម្តែងសាច់សខ្ចី សួង សាខារ៉ានីត បានបង្ហាញមុខទារកដ៏គួរឱ្យស្រឡាញ់ម្នាក់ដោយភ្ជាប់សារខ្លីដែលមានអត្ថន័យថា«ក្តីសង្ឃឹមថ្មី»។ ក្នុងនោះក៏គេសង្កេតឃើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនបានចូល រួមអបអរចំពោះនាងគ្រប់គ្នា ។
ដ្បិតមិនបានបញ្ជាក់ថាទារកដ៏គួរឱ្យស្រឡាញ់នេះជាកូនរបស់ខ្លួន ក្តី តែតារាសម្តែង សួង សាខារ៉ានីត បានឆ្លើយឆ្លងជាមួយមិត្តភក្តិថាក្មេងតូចនេះទើបសម្រាលបានប្រមាណ ១០ថ្ងៃ ប៉ុណ្ណោះហើយក៏មានការសរសើរពីមិត្តរួមអាជីពថាមុខគួរឱ្យស្រឡាញ់កាត់មកម៉ាក់ៗហើយ។ អ្វីដែលកត់ សំគាល់ចាប់តាំងពីជំងឺកូវីដផ្ទុះមកតារាសម្តែងសាច់សខ្ចី សួង សាខារ៉ានីត កម្រចេញមុខនៅក្នុងកម្មវិធីនានាណាស់ សូម្បីតែរូបភាពនៅក្នុងហ្វេសប៊ុកភាគច្រើននាងបង្ហាញតែមួយកំណាត់ ខ្លួនប៉ុណ្ណោះ ។
ទោះមានភាពក្លាហានក្នុងការបង្ហាញមុខកូនប្រុសក្តី តែ សួង សាខារ៉ានីត មិនទាន់បង្ហាញមុខ ឪពុកក្មេងប្រុសទេ ខណៈកន្លងមកគេកម្រឃើញតារាសម្តែងរូបនេះបង្ហាញភាពស្និទ្ធស្នាល ជាមួយបុរសណាម្នាក់ជាចំហឡើយ ។ មិនមានអ្វីប្លែកទេព្រោះថាចុងក្រោយនេះគេសង្កេត ឃើញតារាស្រីជាច្រើនបានជ្រើសរើសការរស់នៅតាមបែបបស្ចឹមប្រទេសពោលពួកគេបាន សម្រេចរួមរស់នឹងយកកូនដោយមិនមានការរៀបមង្គលការទៅតាមប្រពៃណីខ្មែរឡើយ ។
សួង សាខារ៉ានីត ក៏ជាអ្នកសិល្បៈម្នាក់ដែលមានប្រជាប្រិយភាពពោលនាងលេចមុខនៅក្នុងរឿងទូរទស្សន៍ជាបន្តបន្ទាប់ តែភាគច្រើននាងសម្តែងជាតួដែលមានចរិកកាចឆ្នាស់ហាយសូរដណ្តើមសង្សារគេបានយ៉ាងស័ក្តិសម ។ សួង សាខារ៉ានីត ក៏ជាតារាស្រីម្នាក់ដែលមានជីវភាព ធូរធារហើយសព្វថ្ងៃនាងក៏មានហាងសាឡនផ្ទាល់ខ្លួនផងដែរ ៕








