
សិល្បៈ
ទោះមានតារាចម្រៀងស្រករក្រោយរីកដុះដាលជាបន្តបន្ទាប់ក្តី តែ ឱក សុគន្ធកញ្ញា នៅតែជាគ្រាប់ពេជ្រប្រចាំផលិតកម្មហង្សមាសដដែល។ តួយ៉ាងនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនាពេលនេះ ឱក សុគន្ធកញ្ញា ក្តោបបានឱកាសមាសកើបប្រាក់ស្ទើរគ្មានពេលសម្រាក។
គេចាំបានថាមួយរយៈមុននេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញតារាការងាររបស់អ្នកនាងនៅក្នុងឱកាសអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែដោយក្នុងនោះគេសង្កេតឃើញអ្នក ម្តាយរូបនេះមមាញឹកជាខ្លាំងពោលគឺតាំងពីថ្ងៃទី ០៦វិច្ឆិការហូតដល់ថ្ងៃទៅ ០៩ដោយអ្នកនាងត្រូវចេញ ច្រៀងនៅតាមកម្មវិធីប្រគំតន្រ្តីតាមបណ្តារខេត្តដែលមានដូចជាខេត្តកំពត បាត់ដំបង និងត្បូងឃ្មុំជាដើម។
ការងារបន្តជាប់គ្នារដឹករបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យអ្នកគាំទ្រជាច្រើន បើកភ្នែកធំៗគ្រប់គ្នាដោយអ្នកខ្លះបានលើកឡើងថាពិតជាមិនធម្មតាមែនអាយដលគាំទ្រលុះក្ស័យ ។ អ្វីដែលចាប់អារម្មណ៍ទោះមានការលើកឡើងថាបទចម្រៀងរបស់ ឱក សុគន្ធកញ្ញា មានការធ្លាក់ចុះដោយសារមិនសូវមានបទចម្រៀងផ្ទុះដូចមុនក្តី តែតារាចម្រៀងរូបនេះនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ក្រុមហ៊ុននានាក្នុងការអញ្ជើញអ្នកនាងទៅច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីនានា។
ទោះមានស្វាមីនិងកូនទៅហើយក្តី តែតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែទទួលបានការស្រឡាញ់ និងគាំទ្រពីសំណាក់មហាជនមិនថមថយឡើយ ។ ជាពិសេសតាមរយៈការថែទាំសម្រស់និងការ លេងម៉ូដសម្លៀកបំពាក់ប្លែកៗនៅក្នុងកម្មវិធីនាពេលកន្លងមក ។
មួយវិញទៀត ឱក សុគន្ធកញ្ញា នៅតែក្តោប បានតំណែងធំៗនៅក្នុងកម្មវិធីប្រឡងចម្រៀងរបស់ទូរទស្សន៍ហង្សមាសដែលពេលនេះអ្នកនាងកំពុងមានវត្តមាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kidsរដូវកាលទីបី ក្នុងនាមជាគណកម្មការដោយក្នុងនោះអ្នកនាងទទួលបានកូនក្រុមភ្លូកទឹកភ្លូកដីវ៉ាដាច់តារាចម្រៀង សុគន្ធ និសា និងលោក ហ្សូណូ ទៀតផង ៕













