
សិល្បៈ
មហាជនកាន់តែមានការចាប់អារម្មណ៍ក្រោយឃើញសម្រស់ប្អូនស្រីបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ដែលមានសម្រស់ស្អាតហើយថែមទាំងមានទេពកោសល្យសិល្បៈដូចបងស្រី ទៀតផង ។ អ្វីដែលកត់សម្គាល់កាន់តែធំប្អូនស្រីរបស់ ពេជ្រ សូលីកា មានមុខមាត់និងរូបរាង ដូចបងស្រីបេះដាក់ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថាដូចកូនភ្លោះតែម្តង ។
គេចាំបានថាកាលពីប៉ុន្មានឆ្នាំមុន ម៉ីជីង ត្រូវបានមហាជនជាច្រើនសង្ស័យថាជាកូនស្រីរបស់ ពេជ្រ សូលីកា តែព័ត៌មាននេះត្រូវបានម្ចាស់បទ«ហេតុអ្វីយើងបែកគ្នា » ពេជ្រ សូលីកា បានច្រានចោលដោយបញ្ជាក់ថា ម៉ីជីង ជាប្អូនស្រីបង្កើតរបស់នាង ។
មកដល់ពេលនេះ ម៉ីជីង មានវ័យប្រមាណជា១៣ឆ្នាំហើយរូបសម្រស់ទៀតសោតក៏កាន់តែស្រស់ស្អាតហើយពេលដែលនាង និងពេជ្រ សូលីកា ថតជិតគ្នាពួកគេមានទម្រង់មុខដូចគ្នាបេះដាក់ពោលដូចកូនភ្លោះ តែម្តង ។ មានការសរសើរពីសំណាក់ហ្វេន ហ្វេនថាបងប្អូន ពេជ្រ សូលីកា គួរឱ្យស្រឡាញ់ ណាស់ស្អាតបែបធម្មជាតិ ។
មិនត្រឹមតែមានទម្រង់មុខស្រទន់ស្អាតប៉ុណ្ណោះទេ ម៉ីជីង ក៏មានសមត្ថភាពចេះច្រៀង និងរាំបានយ៉ាងល្អដែលកន្លងមកនាងតូចម្នាក់នេះតែងបញ្ចេញទេពកោសល្យរបស់ខ្លួនដែលមាន ទាំងក្បាច់រាំនិងCover បទចម្រៀងនានាតាមបណ្តាញសង្គមផងដែរ ៕










