
សិល្បៈ
គិតមកដល់ពេលនេះតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ទើបសម្រាលកូនដំបូងប្រមាណជាងជិត ពីរខែប៉ុណ្ណោះ ហើយពេលនេះដែរទាំងសុខភាពនិងសម្រស់របស់តារារូបនេះនៅតែជះឆ្វាច ខណៈនាងនៅសរសៃខ្ចីក៏ដោយ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះ វ៉ាន់ នីឡា ក៏បានប្រកាស ទទួលការងារច្រៀងកាត់សក់នៅតាមពិធីមង្គលនានាវិញ។
ដ្បិតទើបមានកូនដំបូងនឹងមានវ័យនៅក្មេងបន្តិចក្តី តែតារាកំប្លែង វ៉ាន់ នីឡា មានភាពប៉ិនប្រសព្វនៅក្នុងការមើលថែទាំកូនបានយ៉ាងល្អដោយនាងបញ្ជាក់ថារឿងមើលកូនមិនជាបញ្ហា អ្វីឡើយនាងមិនចេះតែធ្វើម្ហូបទេ ។ អ្វីដែលចាប់អារម្មណ៍ទោះជាប់រវល់មើលថែកូននិងនៅ សរសៃខ្ចីក្តី តែ វ៉ាន់ នីឡា មិនភ្លេចនឹងថែទាំសម្រស់របស់ខ្លួនព្រោះឆាប់ៗខាងមុខនេះនាងនឹងវិលមកកាន់ការងារសិល្បៈវិញ ។
យ៉ាងណាមិញថ្មីៗនេះ វ៉ាន់ នីឡា បានប្រកាសថានឹងចាប់ ផ្តើមទទួលការងារកាត់សក់បង្កក់សិរីនៅក្នុងពិធីមង្គលការហើយ ។ មិនតែប៉ុណ្ណោះតារាវ័យក្មេងរូបនេះឈ្លៀតត្អូញត្អែរថាជួយហៅនាងផងគ្រាន់បានប្រាក់ទុកទិញទឹកដោះគោឱ្យកូន ។
ទាំងនេះគ្រាន់ជាការលេងសើចរបស់ វ៉ាន់ នីឡា ប៉ុណ្ណោះព្រោះដឹងស្រាប់ហើយថាតារាកំប្លែង រូបនេះមានជីវភាពរស់នៅធូរធារផងដែរ ។ ដ្បិតប្រកាសច្រៀងកាត់សក់វិញក្តី តែគេមិនទាន់ដឹងថា វ៉ាន់ នីឡា នឹងត្រឡប់ទៅអាជីពកំប្លែងនៅទ្រនំថ្មីជាមួយលោកតា វ៉ិចទ័រជាឪពុកនៅពេលណានោះឡើយ ។
ការទទួលការងារទាំងនៅសរសៃខ្ចីរបស់ វ៉ាន់ នីឡា ក៏ទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រថា នៅក្មេងសោះតែ វ៉ាន់ នីឡា ខំប្រឹងណាស់ទាំងនៅខ្ចីខែ ពិតជាចង់មានចង់បានគួរឱ្យសរសើរ ។ វ៉ាន់ នីឡា ជាតារាកំប្លែងវ័យក្មេងដែលទទួលបានការស្រឡាញ់ចូល ចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ។ មិនតែប៉ុណ្ណោះនាងក៏មានសម្រស់ ផូរផង់ផងដែរ បន្ថែមពីការកំប្លែង វ៉ាន់ នីឡា ក៏ធ្លាប់ចូលរួមសម្តែងរឿងតែយ៉ាង ណាគេមិនទាន់ដឹងថាក្រោយមានស្វាមី វ៉ាន់ នីឡា នៅតែបន្តការសម្តែងរឿងដូចមុនឬបែបណាទេ?







