header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ទោះការងារសិល្បៈមិនសូវមានសកម្មភាពដូចមុនក៏ពិតមែន តែតួឯកល្ខោន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផន សុផារី កាន់តែទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់មហាជន ជាពិសេសតាមរយៈជីវិតឯកជន របស់អ្នកនាងដែលពោរពេញទៅដោយសុភមង្គល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ផន សុផារី មានកូនស្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់គឺ បេឡា និង អេលី ដែលថ្មីៗនេះ អ្នកម្តាយរូបនេះក៏បាន ទម្លាយពីមូលហេតុដែលនាងដាក់ឈ្មោះកូនជាភាសាបរទេសបែបនេះ ។

ជឿជាក់ថាមហាជនជាអ្នកលេងបណ្តាញសង្គមពិតជាបានស្គាល់ច្បាស់ណាស់នៅកូនៗដ៏គួរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឱ្យស្រឡាញ់របស់ ផន សុផារី  បេឡា និង អេលី  ជាពិសេស អេលី តែម្តងមិនត្រឹមតែមានទឹក មុខគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេថែមទាំងកំពូលកូរគួរឱ្យក្នាញ់ថែមទៀត។ ជារឿយៗរូបភាព របស់ អេលី តែងទទួលបានការស្រឡាញ់និងចែកចាយពាសពេញបណ្តាញសង្គមពីសំណាក់ ហ្វេន ហ្វេន ជាអ្នកគាំទ្រ ។ ស្របជាមួយគ្នានោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានរិះគន់ ដល់ ផន សុផារី ដែលជាជនជាតិខ្មែរ តែបែរជាដាក់ឈ្មោះកូនជាភាសាបរទេសទៅវិញ ។

ទាក់ទងជាមួយរឿងនេះ ផន សុផារី បាននិយាយថាដំបូងឡើយនាងបានត្រៀមដាក់ឈ្មោះកូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីមួយ បេឡា ថា បញ្ញាភា តែដោយសារកាលមានផ្ទៃពោះនាងចូលចិត្តមើលរឿងភាគថៃ ហើយស្រឡាញ់តារាថៃឈ្មោះ ​ បេឡា រ៉ានី ខ្លាំងទើបសម្រេចដាក់ឈ្មោះកូនថា បេឡា តែម្តង ។ ដោយឡែក អេលី នាងនិងស្វាមីមានបំណងដាក់ឈ្មោះថា សោម៉ា  តែមើលទៅដូចសម ជាមួយបងស្រីឈ្មោះ បេឡា ក៏ដូរមកដាក់ថា អេលី តែម្តង ។ ជាមួយគ្នានោះ ផន សុផារី បាន បន្ថែមទៀតថាគ្រួសាររបស់នាងមានជំនឿមិននិយមមានឈ្មោះហៅក្រៅបន្ថែមឡើយ។

អ្វីដែលចាប់អារម្មណ៍មានកូនស្រីពីរនាក់ដែលគួរឱ្យស្រឡាញ់ក្តី តែ ផន សុផារី ក៏មានបំណង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចង់បានកូនទីបីបន្ថែមទៀតដែលតាមគម្រោងនាងចង់បានកូនប្រុសព្រោះក្រុមគ្រួសារស្វាមី ជាកូនកាត់ចិន ។ ផន សុផារី គ្រោងនឹងយកកូនទីបីតាមបចេ្ចកវិជ្ជាទំនើបនាពេលបច្ចុប្បន្ននៅ​ក្នុងពេលឆាប់ៗខាងមុខនេះ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post