header ads

Sponsor

សិល្បៈ

តាគល់

ក្រោយលោកតា មិន សារិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហៅ ម៉ែន បានអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកចង់ជួបមុខ កូនស្រីនៅក្នុងជីវិតចុងក្រោយនោះពេលនេះអតីតតួស្រីនៅក្នុងរឿង«នរក៩ជាន់» អ្នកស្រី អ៊ុំ សុវណ្ណនី ក៏គ្រោងនឹងចុះមកស្រុកខ្មែរដើម្បីជួបលោកតា​ ម៉ែន ជាឪពុកផងដែរ ។

ថ្មីៗនេះមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលខណៈឃើញតារាសម្តែងជើងចាស់លោក តា ម៉ែន បានចេញមុខប្រកាសតាមបណ្តាញសង្គមថាចង់ជួបកូនស្រីបង្កើតអតីតតារាសម្តែង អ៊ុំ សុវណ្ណនី ក្រោយដាច់ការទំនាក់ទំនងគ្នាជាង ១០ឆ្នាំ។ ការលើកឡើងទាំងនេះបានធ្វើឱ្យ អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ព្រោះមិនដែលដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម៉ែន និងអ្នកស្រី អ៊ុំ សុវណ្ណនី ជាឪពុក កូន ឡើយ។

ក្នុងនោះក៏មានការវែកញែកព្រោងព្រាតជុំវិញរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឿងនេះដោយមានទាំងការរិះគន់ និង វាយប្រហារនានាចំពោះ អ្នកស្រី អ៊ុំ សុវណ្ណនី និង លោកតា ម៉ែន ។

ប៉ុន្តែក្រោយភ្លៀងមេឃក៏បានស្រឡះដោយពេលនេះអ្វីៗបានល្អប្រសើរដោយលោកតា ម៉ែន បានប្រាប់លោក សាវិន ហ្វីលីព តាមរយៈវីដេអូមួយដោយក្តីរីករាយថាបំណងរបស់លោកតា ចង់ជួបកូនស្រី អ៊ុំ សុវណ្ណនី បានសម្រេចហើយដោយកូនស្រីនឹងចុះមកលេងលោកតានៅ ស្រុកខ្មែរនៅក្នុងចុងឆ្នាំនេះតែម្តង ។

អ្វីដែលធ្វើឱ្យលោកតាកាន់តែរំំភើបនោះមិនត្រឹមតែមក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លេងទេអ្នកស្រី អ៊ុំ សុវណ្ណនី នឹងនាំលោកតាដើរកម្សាន្តថែមទៀត ប៉ុន្តែយ៉ាងណាលោកតា មិនបានបញ្ជាក់ថា អ្នកស្រី អ៊ុំ សុវណ្ណនី នឹងមកលេងស្រុកខ្មែររយៈពេលប៉ុន្មានខែឡើយ ។

ការលើកឡើងរបស់អតីតតារាសម្តែងវ័យជាង ៨០ប្លាយឆ្នាំរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញ សង្គមមានការរំភើបជំនួសព្រោះលោកតាបានសម្រេចនូវក្តីប្រាថ្នាចង់ជួបកូនស្រីនៅជីវិតចុង ក្រោយបន្ទាប់ពីខកខានការទំនាក់ទំនងជាមួយគ្នាជាង ១០ឆ្នាំ ។ គួរបញ្ជាក់ថាសព្វថ្ងៃអតីត តារាសម្តែង អ៊ុំ សុវណ្ណនី កំពុងរស់នៅសហរដ្ឋអាមេរិក ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post