
សង្គម
អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាសម្តែងលោក ឆឹម សក្កដា បាន បង្ហាញវត្តមាននៅក្នុងពិធីរៀបមង្គលការក្មួយស្រីរបស់តារាចម្រៀង ពេជ្រ សោភា កាលពីពេលថ្មីកន្លងទៅនេះយ៉ាងស្និទ្ធស្នាល ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺនៅព្រឹកនេះស្រាប់តែអ្នកទាំងពីរបានរៀបចំពិធីមង្គលពិសាស្លាដកកន្សែង (ភ្ជាប់ពាក្យ)បាត់។
មហាជនធ្លាប់បានដឹងហើយ ដែលកន្លងមកតារាចម្រៀងរូបនេះធ្លាប់បានប្រកាសពីទំនាក់ទំនងជាមួយនឹង លោក ឆឹម សក្កដា ក្រោយពីដឹងដំណឹងថាពួកគេបានបែកគ្នា និងរាប់អានគ្នាត្រឹមតែជាមិត្តភក្តិ តែថ្មីៗក៏ស្រាប់តែបង្ហាញរូបភាពកៀកកើយផ្អែមល្ហែមដូចកន្លងមក តែតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ពេជ្រ សោភា និងលោក ឆឹម សក្កដា ត្រូវបានគេសម្គាល់ថាអ្នកទាំងពីរបានជានាជាមួយគ្នាឡើងវិញ។
នៅថ្ងៃទី ១១ ខែ១១ ឆ្នាំ២០២២ ស្រាប់តែអ្នកគាំទ្រផ្ទុះការអបអរសាទរព្រាត បន្ទាប់ពីឃើញ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ចូលរោងភ្ជាប់ពាក្យនៅព្រឹកនេះ។
ងាកមកមើលលោកឆឹម សក្កដា វិញក៏បានបង្ហោះសារខ្លីមួយថា៖«ព្រឹកនេះថត MV បទ មិត្ត១០០ឆ្នាំ វគ្គ២» ធ្វើឱ្យអ្នកគាំទ្រលោកអបអរសាទរព្រាតផងដែរ។







