Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយស្ពាយងារជាអ្នកមេម៉ាយជាង៦ ឆ្នាំតារាចម្រៀង ពេជ្រ សោភា បានសម្រេចភ្ជាប់ពាក្យ ទៅតាមប្រពៃណីខ្មែរជាមួយតារាសម្តែងលោក ឆឹម សក្កដា ក្រោយពីជានាគ្នាវិញ ។អ្វីដែល ចាប់អារម្មណ៍ទោះរៀបចំពិធីទៅតាមប្រពៃណីខ្មែរក៏ពិតមែន តែ ពេជ្រ សោភា និងលោក ឆឹម សក្កដា នៅមិនទាន់ប្រកាសពីពេលវេលានៅក្នុងការរៀបមង្គលការឡើ់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ។ សូម្បីតែពិធីមង្គល ស្លាដកកន្សែងរបស់នាងនិងលោក ឆឹម សក្កដា ក៏មិនមានអញ្ជើញ​មិត្ត​ភក្តិ​សិល្បៈចូលរួមដែរ ។

ហាក់ខុសពីមិត្តរួមអាជីពដ្បិតរៀបចំពិធីទៅមង្គល ស្លាដក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្សែងទៅតាមប្រពៃណីកាលពីថ្ងៃទី​១១ ម្សិលមិញក៏ពិតមែន តែតារាចម្រៀង ពេជ្រ សោភា មិនបានអញ្ជើញមិត្តភក្តិនៅក្នុងសិល្បៈ  ចូលរួមឡើយសូម្បីតែមិត្តជិតដិតរួមទ្រនំក៏មិនមានវត្តមាននៅក្នុងថ្ងៃពិសេសរបស់នាងដែរ ។

មួយវិញទៀតសូម្បីតែទីតាំងនៅក្នុងពិធីរបស់ ពេជ្រ សោភ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ា និងលោក ឆឹម សក្កដា មិនមាន ការបង្ហាញឱ្យដឹង ខណៈផ្ទះរបស់នាងស្ងាត់ឈឹងកាលពីម្សិលមិញ។តែយ៉ាងណា ប្រភព​ខ្លះ ថាតារាចម្រៀង ពេជ្រ សោភា រៀបចំពិធីនៅខុនដូរបស់នាង  តែមិនមានការទម្លាយថាខុនដូ នោះមានទីតាំងនៅទីណាឡើយ ។

អ្វីដែលចាប់អារម្មណ៍ទោះមិនបានចូលរួមនៅក្នុងកម្មវិធីពិសេសរបស់ ពេជ្រ សោភា និងលោក ឆឹម សក្កដា ក្តី តែមិត្តរួមអាជីពក៏ដូចជាអ្នកគាំទ្របានបង្ហាញការរីករាយនិងស៊ែររូបភាពរបស់ នាងនិងគូដណ្តឹងអមជាមួយនឹងពាក្យពេចន៍ជូនពរយ៉ាងច្រើនដល់នាងនិងលោក ឆឹម សក្កដា ។ ទាំងលោក ឆឹម សក្កដា និង ពេជ្រ សោភា សុទ្ធតែនិយាយថ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ាកម្មវិធីនេះជាការថត MV មិត្ត ១០០ឆ្នាំវគ្គ២ មិត្តភាពយូរអង្វែង ។

លើសពីនេះ ពេជ្រ សោភា បានបន្ថែមទៀត​ថា​«មិនបាច់​ប្រាប់អ្នកណាថាយើងស្រលាញ់គ្នាប៉ុណ្ណា មិនបាច់ផ្គាប់ចិត្ត​អ្នកណាថាយើង​ស្គាល់គ្នា​ប៉ុណា្ណ មិនបាច់និយាយច្រើន សំខាន់អ្នកក្នុងផ្ទះដឹងច្រើន អរគុណដែលគោរពពាក្យសន្យា 11.11.2016 Pu Da: មីងអាចចាំខ្ញុំបានទេ 11.11.2022 Pu Da: សំខាន់មីងលែងមានអ្នកញ៉ែ​ហើយ»។

បើគិតមកដល់ពេលនេះរយៈពេល៦ឆ្នាំ ដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេជ្រ សោភា បានទំនាក់ទំនងជាមួយលោក ឆឹម សក្កដា នឹងបានសម្រេចភ្ជាប់ពាក្យនៅក្នុងថ្ងៃខួបដែលអ្នកទាំងពីរបានស្គាល់គ្នាក្រោយ ត្រូវរ៉ូវគ្នាវិញ។ ដោយសារធ្លាប់ចែកផ្លូវជាមួយអតីតស្វាមីជាអណិកជនរស់នៅ សហរដ្ឋ​អា​មេរិកកាលពី ៦ឆ្នាំមុន ទើបតារាចម្រៀងបានបញ្ជាក់ខ្លីថា«រឿងរៀបការត្រូវគិតឱ្យ ច្បាស់ »។​

ក្រោយភ្ជាប់ពាក្យរួចទាំងតារាចម្រៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេជ្រ សោភា និងលោក ឆឹម សក្កដា នៅមិនទាន់ ប្រ​កាសពីពេលវេលាពិតប្រាកដនៅក្នុងថ្ងៃរៀបការឡើយ ខណៈមានការលើកឡើងផ្សេងៗគ្នាថា អ្នក ទាំងពីរអាចនឹងរៀបការនៅចុងឆ្នាំ នេះឬ ដើមឆ្នាំ ២០២៣ខាងមុខនេះ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor