
សិល្បៈ
ដ្បិតស្វាមីជាខ្សែរាជវង្សក៏ពិតមែន តែតារាសម្តែងរូបស្រស់ សិទ្ធី នីកា នៅតែមានឱកាសក្នុង ការប្រឡូកសិល្បៈយ៉ាងពេញទំហឹងដោយមិនមានការហាមឃាត់ពីសំណាក់ដៃគូឡើយ ។ ជាក់ស្តែងសូម្បីនៅក្នុងថ្ងៃកំណើតរបស់ស្វាមី ក៏តារាសម្តែង សិទ្ធី នីកា មិនបានរៀបចំពិធីអ្វីឡើយអ្នកនាងគ្រាន់តែជូនពរយ៉ាងផ្អែមល្ហែមដែលឃើញហើយពិតជាមានក្តីសុខពេញទីតែ ម្តង។
ខួបកំណើតស្វាមីនៅក្នុងឆ្នាំនេះ សិទ្ធី នីកា មិនបានរៀបចំពិធីអធិកអធមទេ អ្នកនាងគ្រាន់តែបង្ហាញរូបភាពជាមួយស្វាមីភ្ជាប់នឹងសារជូនពរដែលមានអត្ថន័យថា«រីករាយថ្ងៃកំណើត ស្វាមីដ៏ល្អរបស់ខ្ញុំ អគុណបងដែលផ្តល់ភាពកក់ក្ដៅនិង មើលថែគ្រួសារ តូចមួយនេះបានយ៉ាងល្អ Love you bong»។ ជាមួយនឹងការលើកឡើងរបស់តារាសម្តែង សិទ្ធី នីកា ក៏ទទួលបានការ ជូនពរពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនហើយអ្នកខ្លះបានលើកឡើងថាពិតជាមាន សុភមង្គលខ្លាំងណាស់អាយដលជូនពរឱ្យស្រឡាញ់គ្នាជារៀងរហូត។
មិនមានអ្វីប្លែកទេតារាសម្តែង សិទ្ធី នីកា តែង បង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីជាបុត្រារបស់ព្រះមហិស្សរ៉ា នរោត្តចក្រពង្ស ជាចំហនៅតាមបណ្តាញសង្គម ដែលមើលទៅមិនខុស ពីព្រះនាងដែលទទួលបានក្តីស្រឡាញ់យ៉ាងកក់ក្តៅដូចក្នុងរឿងប្រលោមលោកឡើយ ។ កន្លងមកតារាសម្តែង រូបនេះត្រូវបានស្វាមីមើលថែយ៉ាងគាប់ចិត្តដែលរាប់បញ្ចូល ទាំងការថតរូបអ្នកនាងនៅក្នុងដំណើរកម្សាន្តក៏ដូចជាកម្មវិធីនានាដោយមិនខ្វល់ពីឋានៈរបស់ខ្លួនជាខ្សែស្រឡាយរាជវង្សឡើយ ។
ទោះបីជាមានស្វាមីនិងកូនទៅហើយក្តី តែតារាសម្ដែងស្រីវ័យក្មេង អ្នកនាង សិទ្ធី នីកា នៅតែមានសម្រស់ផូរផង់ហើយអ្នកនាងក៏កាន់តែ មានភាពមមាញឹកជាមួយការងារជាងមុន ទាំងការ ថតរឿងថ្មីជាបន្តបន្ទាប់រួមនឹងការថតស្ប៉តពាណិជ្ជកម្មនានា ។ ថ្មីៗនេះអ្នកម៉ាក់ដ៏ស្រស់ស្អាតរូបនេះទើបនឹងបញ្ចប់ការថតរឿងភាគទូរទស្សន៍ភីអិនអិនដែលមានចំណងជើងថា«ហ្គេមជីវិត» ដោយអ្នកនាង សម្តែងជាតួឯក ជាមួយតារាប្រុសរូបសង្ហាលោកប៊័រី ៕



















