
សង្គម
ជំទាវទី ១ របស់កូរ៉េខាងត្បូង លោកជំទាវ Kim Keon-hee មានអាយុ៥០ឆ្នាំជាស្រ្តីអ្នកជំនួញម្នាក់ និងបានក្លាយជាជំទាវលេខ១នៃប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០២២នេះ បានទៅសួរសុខទុក្ខកុមារកម្ពុជាដែលមានជំ-ងឺបេះ-ដូងកាលពីថ្ងៃសៅរ៍ទី ១២ ខែវិច្ឆិកា និងបាននិយាយលួងលោមគ្រួសារកុមាររូបនោះ ដោយជំរុញពួកគេកុំឱ្យចុះចាញ់ទោះស្ថិតនៅក្រោមកាលៈទេសៈណាក៏ដោយ។
លោកជំទាវបានប្រាប់កុមាររូបនោះថា៖«អ្នកអាចយកឈ្នះវាបានទេ? យើងនឹងជួបគ្នានៅកូរ៉េខាងត្បូង នៅពេលដែលអ្នកជាពីជំ-ងឺ»។ នេះបើតាមការចេញផ្សាយរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
សូមជម្រាបជូនថា កុមាររូបនេះមានអាយុ ១៤ឆ្នាំ ដោយមានជំ-ងឺបេះ-ដូងពីកំណើត ហើយត្រូវជួបលោកស្រី Kim នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែដោយសារតែកុមាររូបនេះមិនសូវស្រួលខ្លួន ហើយលោកស្រី Kim ក៏បានសម្រេចចិត្តទៅលេងគាត់នៅផ្ទះរបស់គាត់ជំនួសវិញ។
ចំពោះឪពុករបស់កុមាររូបនេះបានស្លា.ប់មុនគេចាប់កំណើត ចំណែកឯម្តាយ និងបងប្រុសរបស់គាត់វិញក៏មានសុខភាពមិនល្អដែរ ដោយកុមាររូបនេះត្រូវបានមើលថែដោយប្អូនថ្លៃម្ដាយរបស់គាត់ដែលធ្វើការជាអ្នកបោសសម្អាត៕





រូបភាព៖ Yonhap/ Zea Sal