
សិល្បៈ
ពិតជាមានកិត្តិយសខ្លាំងណាស់ដែលតារាចម្រៀងដែលមានប្រជាប្រិយភាពស្រីប្រុសប្រមាណជា ១២ រូបត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជ្រើសរើសដើម្បីចូលរួមច្រៀងស្វាគមន៍ប្រមុខរដ្ឋនិងគណៈប្រតិភូប្រជុំអាស៊ានក្នុងកម្មវិធីGala dinner កាលពីថ្ងៃទី ១១ កន្លងទៅនេះ។ ចង់ដឹងថាតារាចម្រៀងទាំង ១២រូបជាតារារូបណាមកតាមដានទាំងអស់គ្នា ។
គួរបញ្ជាក់ផងដែរថាក្នុងកម្មវិធីអបអរគណៈប្រតិភូប្រជុំអាស៊ានក្នុងកម្មវិធី Gala dinneក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីពីរដោយកម្មវិធីទីមួយគឺការគោរពទង់ជាតិអាស៊ាន និងសម្តែងរបាំស្វាគមន៍កិច្ចប្រជុំអាស៊ានឆ្នាំ ២០២២។ក្រៅពីនោះក្រសួងវប្បធម៌ក៏បានរៀបចំ ការរាំរបាំបុរាណ ប្រពៃណីនិងសហសម័យរួមនឹងការប្រគំតន្រ្តីដោយមានការច្រៀងបទជា ភាសាជាតិនិងបទជាភាសាបរទេស ។
សម្រាប់កម្មវិធីដ៏ធំនេះក៏មានការចូលរួមពីសំណាក់តន្ត្រីករនិងសិល្បករប្រមាណជាង ២០០នាក់ ។ ដោយឡែកតារាចម្រៀងល្បីៗស្រីប្រុស១២រូបដែលមានវត្តមាននៅក្នុងការប្រគំតន្រ្តីនៅក្នុងអបអរ គណៈប្រតិភូប្រជុំអាស៊ានក្នុងកម្មវិធី Gala dinner រួមមាន តារាចម្រៀងលំដាប់ជួរមុខ ឧកញ៉ាព្រាប សុវត្ថិ លោក ដួង វីវៈសិទ្ធ លោក ម៉ៅ ហាជី លោក ឯក ស៊ីដេ លោក គង់ សុទ្ធារិទ្ធ កញ្ញា តន់ ចន្ទសីម៉ា សុខ សីឡាលីន ឈិន ម៉ានិច្ច បាន មុន្នីល័ក្ខ កែវ ធីតា ចំរើន សុភា និងលោកស្រី ហ៊ឹម ស៊ីវន ។
ក្នុងចំណោមតារាចម្រៀងទាំង ១២រូបតារាចម្រៀងលោក ដួង វីរៈសិទ្ធ បានបង្ហាញអារម្មណ៍រីករាយដោយបានចូលរួមច្រៀងជាកិត្តិយសនៅក្នុងកម្មវិធីធំក្នុងកិច្ចប្រជុំ កំពូលអាស៊ានឆ្នាំ ២០២២ដែលមានព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ៕













