
សិល្បៈ
បន្ទាប់ពីបើកដំណើរការកិច្ចប្រជុំរយៈពេល៤ ថ្ងៃកន្លងមក ពោលគឺចាប់ថ្ងៃទី ១០ដល់ទី១៣ វិច្ឆិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺត្រូវបានបិទបញ្ចប់ហើយ ដោយទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។
ដូចដែលយើងបានដឹងស្រាប់ហើយថា កម្ពុជាបានផលិតនាឡិកាដៃសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២ ដោយសម្តេចបានបញ្ជាក់ថា “នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។” ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន។
ពាក់ព័ន្ធនឹងតម្លៃនាឡិកាដៃដ៏ប្រណិតនេះ សម្តេចតេជោ ហ៊ុន សែនបានគូសបញ្ជាក់ឱ្យដឹងផងដែរថា នាឡិកាដែលផលិតជាពិសេសសម្រាប់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេស-ស្ថាប័ន ទាំង២៩ មានតម្លៃជាង២ម៉ឺនដុល្លារអាម៉េរិកក្នុងមួយគ្រឿង ដើម្បីទុកជាអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាន២០២២។





