សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយអ្នកម្តាយទទួលមរណភាពតារាសម្តែង សឿ សុធារ៉ា បានសម្រេចរស់នៅវត្តដើម្បី កាន់ទុក្ខរហូតដល់ខួប១០០ថ្ងៃ ។ អ្វីដែលគួរឱ្យអាណិតនោះសព្វថ្ងៃ សឿ សុធារ៉ា បានលេបថ្នាំខួរក្បាលដែលគិតមកដល់សព្វថ្ងៃនាងបានប្រើប្រាស់ថ្នាំប្រភេទនេះរយៈពេលបីឆ្នាំពោលក្រោយមានបំណុលជាប់ខ្លួន។
បើគិតមកដល់ពេលនេះម្តាយ សឿ សុធារ៉ា បានទទួលមរណភាពប្រមាណជាកន្លះខែហើយ នាងក៏បន្តស្នាក់នៅវត្តធ្វើការមួយចំនួនក៏ដូចជាស្តាប់ព្រះធម៌ដើម្បីឧទ្ទិសបុណ្យកុសលក៏ដូចជាកាន់ទុក្ខដល់ម្តាយផងដែរ ។ តាមរយៈវីដេអូខ្លីដែល សឿ សុធារ៉ា បានរៀបរាប់ប្រាប់ ចែគេន ដែលជាបងស្រីរបស់អតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា ថាសព្វថ្ងៃនាងពិតជាចង់ឱ្យខ្លួនវិលត្រឡប់មកសភាពធម្មតាដូចមុនខ្លាំងណាស់ ព្រោះនាងដឹងច្បាស់ណាស់ថាខ្លួនមានអារម្មណ៍មិននឹងនភ្លេចមុខភ្លេចក្រោយ។លែងមានការលាក់បាំង សឿ សុធារ៉ា បាននិយាយថា ជារៀងរាល់ថ្ងៃនាងបានប្រើប្រាស់ថ្នាំសម្រាប់ជំនួយខួរក្បាលដែលគិតមកដល់ពេលនេះមានរយៈពេល៣ឆ្នាំ មកហើយ។
សឿ សុធារ៉ា ដែលធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពនិងមានជីវភាពហាយសូរ នាពេលកន្លងមកនោះបានធ្លាក់ខ្លួនដល់ចំណុចសូន្យប្រមាណ ជា៥ឆ្នាំចុងក្រោយនេះដោយនាងបញ្ជាក់ថាដោយសារគេបោករឿងលេងតុងទីន ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ពេលនេះសូម្បីតែផ្ទះសម្រាប់ស្នាក់នៅជារបស់ផ្ទាល់ខ្លួនក៏ សឿ សុធារ៉ា គ្មានផង។ ប៉ុន្តែយ៉ាងណា ចែគេន ដែលធ្លាប់ជាកូនសិស្សបងប្រុស សឿ សុធារ៉ា បានអះអាងថានឹងយក សឿ សុធារ៉ា និងកូនស្រីច្បងរបស់នាងទៅរៀនសាឡននៅហាង ។
ស្ថានភាពរបស់តារាសម្តែង សឿ សុធារ៉ា ពេលនេះក៏ទទួលបានការអាណិតអាសូរក៏ដូចជា ផ្តល់កម្លាំងចិត្តពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកសិល្បៈមួយចំនួន ។ ក្នុងនោះក៏មានសប្បុរជននានានៅតែបន្តផ្តល់ជាថវិកាបន្តិចបន្តួចដល់រូបនាងជាបន្តបន្ទាប់ ដែលធ្វើឱ្យសឿ សុធារ៉ា មានការរំភើបជាខ្លាំងដោយនាងបាននិយាយថាក្នុងស្ថានភាពបច្ចុប្បន្ន សូម្បីតែប្រាក់ ១០០រៀលក៏សំខាន់សម្រាប់នាងដែរ ។
ជាមួយគ្នានោះ សឿ សុធារ៉ា រំពឹងថានឹងមានផលិតកម្មជាច្រើននៅតែពេញចិត្តសមត្ថភាពរបស់នាងនឹងផ្តល់ឱកាសការងារដល់រូបនាងដើម្បីរកប្រាក់ចិញ្ចឹមកូនប្រុសស្រីទាំងពីរជាបន្តទៀត ៕