
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយថ្មីៗនេះតារាសម្តែង សឿ សុធារ៉ា ហាក់នៅតែមានកំហឹង បើទោះបី សូដា នីតា បានសម្រេចផ្តាច់បំណុល ៥ម៉ឺនដុល្លារពីនាងក៏ដោយ ។ មិនតែប៉ុណ្ណោះ សឿ សុធារ៉ា ថែមទាំងផ្តាំឱ្យ សូដា នីតា កុំភ្លេចអុជធូបសុំទោសម្តាយរបស់នាងដែល ទើប ទទួលមរណភាពថែមទៀតផង ។
ថ្មីៗនេះតារាសម្តែង សឿ សុធារ៉ា បានចេញមុខឡាយវីដេអូជាមួយ ចែគេន ជាអតីតកូនសិស្ស បងប្រុសរបស់នាងដោយក្នុងនោះ សឿ សុធារ៉ា ថែមទាំងបាននិយាយរឿងបំណុល ៥ ម៉ឺនដុល្លាររបស់ សូដា នីតា ផងដែរ។ ជាមួយនឹងការបញ្ជាក់ច្បាស់ៗថាដោយសារ សូដា នីតា បង្ហោះរឿងនាងជំពាក់ប្រាក់ ៥ម៉ឺនដុល្លាររឿងលេងតុងទីននេះហើយទើបធ្វើឱ្យនាងគ្មានការងារធ្វើពោលមិនមានផលិតកម្មណាហ៊ានហៅនាងថតជាបន្តទៀត ។
អ្វីដែលកាន់តែគួរឱ្យ ភ្ញាក់ផ្អើលនោះសឿ សុធារ៉ា ថែមទាំងផ្តាំទៅ សូដា នីតា ឱ្យអុជធូបសុំខមាទោសសពម្តាយ របស់នាងដែលទើបទទួលមរណភាពដើម្បីឱ្យបានផុតកម្ម ។ សឿ សុធារ៉ា ថែមទាំង និយាយថា សូដា នីតា គួរតែយល់អារម្មណ៍មួយនេះព្រោះមានម្តាយស្លាប់ដូចគ្នា ។
បើទោះក្រោយពីម្តាយ សឿ សុធារ៉ា ស្លា.ប់ សូដា នីតា បានប្រកាសជាសាធារណៈថានឹងផ្តាច់បំណុលដែល សឿ សុធារ៉ា ជំពាក់នាងប្រមាណជា ៥ម៉ឺនដុល្លារក្តី តែ សឿ សុធារ៉ា បាននិយាយថានាងមិនចង់បកស្រាយវែងឆ្ងាយទេចំពោះរឿងនេះ ពោលមានតែ នាង និង សូដា នីតា ប៉ុណ្ណោះដែលយល់ច្បាស់ពីរឿងនេះ តែយ៉ាងណានាងក៏អរគុណដល់ សូដា នីតា ដែលបានចូលបុណ្យសពម្តាយនាងចំនួន ៥០ដុល្លារ ។
បើតាមការលើកឡើងរបស់ សឿ សុធារ៉ា រឿងនេះហាក់ដូចជាមានអ្វីនៅពីក្រោយខ្នង ប៉ុន្តែយ៉ាងណាគេមិនទាន់ឃើញតារាសម្តែង និង ចម្រៀង សូដា នីតា មានប្រតិកម្មចំពោះការលើកឡើងរបស់ សឿ សុធារ៉ា នោះឡើយ ។
ក្រោយពីម្តាយស្លាប់នឹងធ្លាក់ខ្លួនមានបំណុលវ័ណ្ឌកនោះគេសង្កេតឃើញថាស្មារតីរបស់ សឿ សុធារ៉ា ហាក់មិនសូវល្អប៉ុន្មានឡើយស្របពេលនាងបានបញ្ជាក់ថាបានប្រើប្រាស់ថ្នាំសម្រួលអារម្មណ៍ប្រមាណជា៣ឆ្នាំមកហើយ ៕










