
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយថ្មីៗនេះលោកជំទាវ ហ៊ុន ស៊ីណាត បានរិះគន់ចំៗបន្ទាប់ពី ឃើញរឿងដែលមានចំណងជើងថា«ស៊ីប្តី»ជារឿងអប់រំខ្លីតែមានឈុតស្រើបស្រាលនឹងប្រើប្រាស់ពាក្យអសុសោះ ជាច្រើនទស្សនាហើយពិតជាហួសចិត្តតែម្តង ។
រឿង«ស៊ីប្តី»គឺជារឿងអប់រំខ្លីរបស់ផលិតកម្ម Fans Media ដែលទើបចេញផ្សាយនាពេលថ្មីៗនេះដោយ មានលោក ម៉ានិត វីរ៉ាយុត្ត ជាអ្នកនិពន្ធ និងលោក សុខ លីមរក្សា ជាអ្នកដឹកនាំរឿង ។អ្វីដែលគួរឱ្យចាប់អារម្មណ៍រឿងមួយនេះទទួលបានការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយសាររឿងខ្លីនេះមានឈុតបែបស្រើបស្រាលថែមទាំងមានការប្រើប្រាស់ពាក្យពេចន៍បែបអសុរោះជាច្រើនទៀត ។
មិនទុកយូរលោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញប្រតិកម្មខ្លាំងៗថា«ខ្ញុំស្ដាប់មិនចូលត្រចៀកសោះមិនដឹងជារឿងអប់រំមនុស្ស ឬបង្រៀនក្មេងៗឱ្យធ្វើតាមយ៉ាប់ណាស់អ្នកដឹកនាំរឿងអញ្ចឹងសុទ្ធតែពាក្យអសុរោះ កូនខ្មែរអើយកុំធ្វើតាមហើយក្រសួងណាអ្នកឲ្យចេញផ្សាយវប្បធម៌ខ្មែរធ្លាក់ចុះក៏ដោយសារអ្នកដឹកនាំរឿងខ្លះៗមិនបានគិតនេះឯង»។
ការលើកឡើងរបសលោក ជំទាវ ហ៊ុន ស៊ីណាត ក៏ទទួលបានការគាំទ្រពីសំណាក់អ្នកលេង បណ្តាញសង្គមដោយមានការចូលរួមបញ្ចេញមតិជាច្រើនថា«អនិច្ចាសីលធម៌ចងភ្ជាប់ពាក្យ ថាអប់រំប្រហែលអ្នកនិពន្ធនិងអ្នកដឹកនាំរឿងមិនបានចូលរៀនម៉ោងសីលធម៌ទេមើលទៅ»
« គំនិតអ្នកនិពន្ធចង់មានអ្នកមើលច្រើនតែមិនគិតពីផលប៉ះពាល់»«ខ្ញុំរង់ចាំមើលចំណាត់ការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ» ជាដើម។ ងាកមកផលិតកម្ម Fans Media ឯណេះវិញ បានលើកឡើងបែបព្រងើយថា«រិះគន់អត់មើលរឿងគេផលិតអស់ប៉ុន្មានម៉ឺនដុល្លាទេហើយអត់មើលរឿងទេថាស្តង់ដាបែបជប៉ុន»៕