header ads

Sponsor

សិល្បៈ

តាគល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាំងអ្នកសិល្បៈនិងអ្នកគាំទ្រសុទ្ធតែបង្ហាញក្តីរីករាយនិងចូលរួមត្រេកអរក្រោយឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា និងតារាសម្តែងរូបសង្ហាលោក ឆឹម សក្កដា បានរៀបចំពិធីមង្គលស្លាដក់កន្សែងទៅតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ១១ កន្លងទៅ ។ ប៉ុន្តែ​ថ្មីៗនេះឧកញ៉ា ហេង ឡុង ដែលជាគូស្នេហ៍ ចន ច័ន្ទលក្ខិណា បែរជាព្រលយថាមិនជឿថា ពេជ្រ សោភា និង ឆឹម សក្កដា ភ្ជាប់ពាក្យមែនទែន ។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថាក្រោយពីបែកផ្លូវជាមួយស្វាមីជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ មក ពេជ្រ សោភា ក៏បានងាកមកបង្កាត់ភ្លើងស្នេហ៍ជាមួយលោក ឆឹម សក្កដា តែដំបូង ៗមានការលើកឡើងថាជាការសម្តែងរបស់អ្នកទាំងពីរ ។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលចាប់អារម្មណ៍ទំនាក់ទំនង ផ្អែមល្ហែមជាមួយគ្នាសុខៗក៏លេចឮថាពួកគេមានបញ្ហាស្របជាមួយគ្នានោះគេក៏មិនដែលឃើញ ពេជ្រ សោភា និង ឆឹម សក្កដា ទៅណាមកណារួមគ្នានឹងបង្ហោះរូបភាព​ស្វីតស្វីត​ដូច​មុនឡើយ ។ប៉ុន្តែនៅថ្ងៃទី ១១ កន្លងទៅថ្មីៗនេះ ពេជ្រ សោភា និងលោក ឆឹម សក្កដា បានរៀបចំពិធីមង្គលស្លាដក់កន្សែងទៅ តាមប្រពៃណីខ្មែរ តែពិធីរបស់ពួកគេទាំងពីរមិនមាន​ការអញ្ជើញមិត្តភក្តិរួមអាជីពចូលរួមជាភ្ញៀវកិត្តិយសឡើយ ។ម្នាក់ៗបានត្រឹមតែស៊ែររូបភាព​អ្នក​​ទាំង​ពីរនិងជូនពរនៅក្នុងថ្ងៃពិសេសតាមបណ្តាញសង្គមប៉ុណ្ណោះ ។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះឧកញ៉ា ហេង ឡុង បានធ្វើឱ្យអ្នកគាំទ្រកាន់តែមានមន្ទិល ខណៈបានបង្ហោះរូបភាពមួយសន្លឹករួមគ្នាជាមួយ ពេជ្រ សោភា លោក ឆឹម សក្កដា និង គូស្នេហ៍ ចន ច័ន្ទលក្ខិណា ដោយភ្ជាប់សំណេរថា «បើរៀបការមែនចងដៃ ៥ពាន់ដុល្លារអត់ជឿ សម្តែង»តែក្រោយមក ក៏បានលុបការសរសេរនោះចេញវិញ ។ ​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅតែមានការសង្ស័យ ថា តើ ពេជ្រ សោភា និង ឆឹម សក្កដា ភ្ជាប់ពាក្យជាការពិតឬគ្រាន់តែជាការថតMV មិត្ត១០០ ឆ្នាំ ដូចពួកគេនិយាយ ព្រោះសូម្បីតែទីតាំងនៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់អ្នកទាំងពីរក៏មិនមានការ​ទម្លាយជាចំហឡើយ ។ ទោះបីជាយ៉ាងនេះក្តីនៅតែមានការជូនពរពីសំណាក់ហ្វេន ហ្វេនឱ្យ ពេជ្រ សោភា និងលោក ឆឹម សក្កដា ស្រឡាញ់គ្នានឹងដឹកដៃគ្នាចូលរោងជ័យនៅក្នុង​ពេលឆាប់ៗនេះ ៕​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post