
សិល្បៈ
រហូតមកដល់ពេលនេះតារាចម្រៀងសម្បូរស្នេហ៍ នាយចឺម មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីនៅឡើយទេ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះលោកបានងាកមកស្និទ្ធស្នាលនឹងរួម ការងារជាមួយអតីតគូស្នេហ៍ទាំងពីរនាក់យ៉ាងពេញទំហឹងតែម្តង។
បែកពីគូស្នេហ៍ទីបួន សេង សុឃីម មិនបានប៉ុន្មានផង នាយចឺម បានងាកមកកៀកកើយ ជាមួយអតីតគូស្នេហ៍ ហ្វា ហ្វា និង អៀ ម៉េងលិ ថែមទាំងចែករំលែករូបភាពយ៉ាងផ្អែមល្ហែម នៅតាមបណ្តាញសង្គមហ្វេសប៊ុកថែមទៀត ។ ក្នុងនោះក៏មានការសរសើរដល់ នាយចឺម ដែលនៅតែអាចរក្សាទំនាក់ទំនងល្អជាមួយអតីតគូស្នេហ៍ជាស្រីស្អាតទាំងពីរនាក់បើទោះលោកបានចែកផ្លូវគ្នាក៏ដោយ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយរយៈមុន នាយចឺម បានបង្ហាញរូបភាពជាមួយ ហ្វា ហ្វា នឹងបានបញ្ជាក់ថាជាទំនាក់ទំនងការងារមិនមានអ្វីលើសពីនេះឡើយ ។មិនប៉ុន្មានថ្ងៃផង នាយចឺម ក៏ងាកមកកៀកកើយជាមួយអតីតគូស្នេហ៍ទីពីរ អៀ ម៉េងលិ វិញ ម្តងតែក៏មិនខុសពី ហ្វា ហ្វា ដែរគឺក្នុងលក្ខខណ្ឌការងារប៉ុណ្ណោះ។
ទោះបីជាងាកមកស្និទ្ធស្នាលជាមួយអតីតគូស្នេហ៍ទាំងពីរនាក់ក្តី តែ នាយចឺម បានបញ្ជាក់ថា មិនអាចត្រឡប់ក្រោយបានទេ ស្របពេលនេះអតីតគូស្នេហ៍ទាំងពីរនាក់របស់លោកក៏មាន គូស្នេហ៍រៀងខ្លួនហើយដែរ ។ក្រោយពីបរាជ័យស្នេហាជាមួយដៃគូជាអ្នកសិល្បៈបួននាក់ជាបន្តបន្ទាប់ធ្វើឱ្យ នាយចឺម ប្តូរចិត្តចង់យកនារីក្រៅសិល្បៈធ្វើជាគូអនាគតវិញម្តង ៕








