
សិល្បៈ
មានការចាប់អារម្មណ៍ និងហួសចិត្តបំផុតក្រោយពីបានឃើញកូនរបស់តារាកំប្លែង តាចេក បានទម្លាយថាឪពុករបស់ខ្លួនដែលត្រូវគេស្គាល់ថាជាតារាកំប្លែង តាចេក កំពុងមានស្រីនឹងចង់ លែងលះប្រពន្ធថែមទៀតផង ។ មិនតែប៉ុណ្ណោះគណនីយហ្វេប៊ុកនោះថែមទាំងប-ង្ហា-ញមុ-ខ នារីម្នាក់នោះថែមទៀតផង ។
គណនីយហ្វេប៊ុកមួយដែលមានឈ្មោះថា Yaa Neth បានទ-ម្លាយរូបភាពតារាកំប្លែង តាចេក ជាមួយនារីម្នាក់រួមនឹងវីដេអូខ្លីៗដែលជាការប្រទុ-ស្តរ៉ា-យគ្នារវាងកូនតាចេក និងនារីជាស្រីស្នេហ៍របស់តាចេក ។ ជាមួយគ្នានោះក៏មានការបង្ហោះសារដែលមានអត្ថន័យថា«ប៉ាខ្ញុំ(តាចេកនាយចេក)តារ៉ាកំប្លែងលួ-ចមានស្រីសា-ហា-យចុះចេញពីផ្ទះ មើល មុខ-មី-ស្រី-និងឱ្យហើយទៅ
អ្នកលេងល្ខោនកំប្លែងជាមួយគ្នាតាមទាន់សុំឱ្យទុកពេលថាដោះស្រាយ តែអត់ដោះស្រាយរហូតដល់ថ្ងៃទី05 .11 .2022 គាត់បានចេញពីផ្ទះទៅនៅជាមួយមីស្រីនិងរហូតឥលូវថ្ងៃ16. 11.2022 ពួកខ្ញុំបានទៅដល់ផ្ទះកន្លែងនៅជាមួយមីនិងគាត់វៃប្រពន្ធកូន ការពារមីស្រីនិង ឥលូវចង់លែងលះជាមួយប្រពន្ធដោយសារស្រី»។
ការលើកឡើងរបស់ម្ចាស់គណនីយហ្វេប៊ុកនោះបង្កឱ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជនដោយម្នាក់ៗបានសម្តែងការហួសចិត្តព្រោះកន្លងមកគេបានដឹងថាតារាកំប្លែង តាចេក មានជីវភាពក្រលំបាកហើយក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភជាទឹកប្រាក់មួយចំនួនដល់ តាចេក មិនគួរ តាចេកធ្វើបែបនេះសោះ ។
តែក៏មានការលើកឡើងថាក្នុងនាមជាកូនមិនគួរបង្ហោះរឿងគ្រួសារបែបនេះទេគួរទុកកិត្តិយសឱ្យគាត់យ៉ាងណាគាត់ក៏ជាឪពុកធ្លាប់ចិញ្ចឹមយើងដែរ។ ជុំវិញការលើកឡើងរបស់ កូនតាចេក គេមិនទាន់ឃើញមាន តាចេក ចេញមុខបកស្រាយនៅឡើយទេ ៕









