
សង្គម
ឈានដល់វ័យ ៣០ឆ្នាំក៏ពិតមែន តែសម្រស់របស់ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន នៅតែស្រស់ខ្ញង់ មិនប្រែប្រួលទៅតាមអាយុឡើយ ។ ជាពិសេសចុងក្រោយនេះ ហ៊ិន ចាន់នីរ័ត្ន កាន់តែគួរឱ្យ ក្នាញ់ក្រោយពីនាងបានដូរម៉ូដសក់ខ្លីដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ហ៊ិន ចាន់នីរ័ត្ន បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់ព្រាតក្រោយឃើញនាងលេងFashion បែបកាច ៗដែលមើលទៅទាក់ទាញមិនធម្មតាឡើយ ។
នាពេលចុងក្រោយនេះពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ហ៊ិន ចាន់នីរ័ត្ន ក៏មិនខ្លាចនឹងសម្ញែងរាងបង្អូតសម្រស់ក្នុងឈុតបែបទាន់សម័យមិនចាញ់តារាជំនាន់ក្រោយប៉ុន្មានឡើយ ។ យ៉ាងណាមិញថ្មីៗនេះអ្នកគាំទ្រមានការប្លែកភ្នែកគ្រប់គ្នាក្រោយឃើញពិធីការិនីរូបស្រស់ម្នាក់នេះបានប្តូរ Fashion ថ្មីដោយការស្លៀករ៉ូបស្បែកចងពុងខ្លីពណ៌ប្រផេះនឹងកាន់តែទាក់ទាញជាមួយ សម្បុរពណ៌ទឹកឃ្មុំដែលឃើញហើយពិតជាប្លែកភ្នែកតែម្តង ។
មានការសរសើរថាទោះតែង ខ្លួនក្នុងទម្រង់បែបណា តែមើលទៅ ហ៊ិន ចាន់នីរ័ត្ន នៅតែស្រស់ស្អាតគ្រប់ជ្រុង ជាពិសេស យូរៗឃើញនាងប្តូរមកលេងស្ទីល Fashion បែបនេះពិតជាសិចស៊ីនិងញាក់ខ្លាំងតែម្តង ។
ហ៊ិន ចាន់នីរ័ត្ន ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានទាំងសម្រស់និងសមត្ថភាពដែលកត្តា ទាំងនេះហើយធ្វើឱ្យពិធីការិនីវ័យ ៣០ឆ្នាំរូបនេះនៅតែអាចឈរជើងយ៉ាងមាំនៅក្នុងវិស័យនេះ អស់រយៈពេលជាច្រើនឆ្នាំហើយថែមទាំងទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់មហាជនជាច្រើន ។
អ្វីដែលកត់សម្គាល់ខណៈការងារសិល្បៈ និងជំនួញកាន់តែរលូន តែងាកមកជីវិតឯកជនរបស់ ហ៊ិន ចាន់នីរ័ត្ន និងលោកគ្រូពេទ្យរូបសង្ហាជាគូស្នេហ៍ហាក់មិនមានការប្រែប្រួលនឹងពុំទាន់នឹកនាដឹកដៃគ្នាចូលរោងជ័យឡើយបើទោះបីគេដឹងថាចំណងស្នេហ៍អ្នកទាំងពីរកាន់តែស្អិតរមួតនិងស៊ីជម្រៅច្រើនឆ្នាំទៅហើយក្តី ៕









