
សិល្បៈ
ក្នុងនាមជាតារាស្រីល្បីជួរមុខ គង់ ច័ន្ទស្រីមុំ តែងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ មហាជនជាច្រើនទាំងសមត្ថភាពរូបសម្រស់ជាពិសេសស្ទីលនៃការរៀបចំខ្លួនៗប្លែកៗរបស់នាង ។ ប៉ុន្តែក្រោយពីមានរឿងលេងសើចដោយការប្រើពាក្យអសុរោះ ហួសហេតុរបស់ ពិធីករ ដេវីដ នឹងការសើចសប្បាយរបស់ គង់ ច័ន្ទស្រីមុំ លើព្រះអង្គម្ចាស់ Adul Mateen នាពេលថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រមានការខឹងសម្បារនឹងរិះគន់មិនសំចៃមាត់ទៅលើកសិល្បករការិនីពីររូបនេះ ។
យ៉ាងណាមិញតាមរយៈវីដេអូញ៉ាំផ្លែទ្រលឹងទឹងរបស់ គង់ ច័ន្ទស្រីមុំ នាពេលថ្មីៗនេះគេបានឃើញអ្នកលេងបណ្តាញសង្គមនាំគ្នាវា-យប្រ-ហា-រនាងជាខ្លាំង ។
ក្រោយរឿងរ៉ាវមួយនេះរាងស្ងប់បន្តិចខណៈពិធីករ ដេវីដ បានចេញមុខទទួលស្គាល់កំហុសរបស់ខ្លួនជាសាធារណៈកន្លងមក។ ស្រាប់តែថ្មីៗនេះគេបានឃើញ គង់ ច័ន្ទស្រីមុំ បង្ហោះ វីដេអូញ៉ាំផ្លែទ្រលឹងតឹងបើទោះជាវីដេអូបែបសប្បាយៗ តែ គង់ ច័ន្ទស្រីមុំ បែរ ជាត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃគ្រប់គ្នា ។
អ្នកខ្លះបានលើកឡើងថា«នៅធ្វើអត់ដឹងខ្យល់អីទៀតខុសហើយធ្វើដូចអត់ដឹងរឿងអីចឹងខ្ញុំអស់និយាយពីបងហើយចរិកបងតួឯកសាហាវ»«អ្នកបង្កផុសតិកតុកAdd Storyសើចចង់លៀនហើយស៊ែរយករួចខ្លួនបងវីដ អង្គុយយំ បងមុំយករួចខ្លួនដឹងរឿងអីក៏មិនអើពើបងមុខក្រាស់ណាស់»«អស់អារម្មណ៍Support គាត់ហើយធ្វើមិនដឹងមិនឮចេញមកមិនសមសោះ»«ស្អាតតួឯកធ្វើភ្លើមិនដឹងរឿងមួយសិន»ជាដើម ។
ដ្បិតមានការវាយប្រហារខ្លាំងៗពីសំណាក់អ្នកលេងបណ្តាញសង្គមក្តី តែ គង់ ច័ន្ទស្រីមុំ ហាក់មិនបានចេញមុខតបតឬបកស្រាយអ្វីឡើយ ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី ១៦កន្លងទៅ ពិធីករ ដេវីដ បានប្រើពាក្យលេងសើចអសីលធម៌ចំពោះបុត្រាស្តេចព្រុយណេ គឺព្រះអង្គម្ចាស់ Adul Mateen ដែលបានយាងមកជាមួយព្រះបិតា ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។
អ្វីដែលកត់សម្គាល់ជាមួយនឹងការប្រើប្រាស់ពាក្យបែបបាតផ្សារបស់ពិធីករ ដេវីដ នាពេលនោះ ក៏ទទួលបានការសើចសប្បាយ ពីសំណាក់តារាសម្តែង គង់ ច័ន្ទស្រីមុំ ហើយវីដេអូខ្លីនេះត្រូវបានបង្ហោះនៅក្នុងតិកតុក និង អ៊ិនស្តារក្រាម តែត្រូវបានលុបភ្លាមៗ ស្របពេលពិធីករ ដេវីដ បានចេញមុខសុំទោសចំពោះទង្វើលេងសើចហួសហេតុរបស់ខ្លួនចំពោះខ្សែរាជវង្ស ៕













