
សង្គម
រយៈពេលបួនខែទៅហើយដែលចំណងស្នេហ៍របស់តារាសម្តែងសាច់សដូចបណ្តូលចេក សេង សុឃីម និងនាយចឺម ដើរដល់ផ្លូវទ័ល។ប៉ុន្តែយ៉ាងណាគេសង្កេតឃើញ សេង សុឃីម ហាក់ មិនទាន់កាត់ចិត្តពី នាយចឺម បាននោះទេដោយថ្មីៗនេះនាងថែមទាំង បន្ទោសខ្លួនឯងថាបងប្រាថ្នាភាពឥតខ្ចោះរហូតបាត់បង...។
គួរបញ្ជាក់ថាក្រោយពីបែកស្នេហ៍ពី សេង សុឃីម គេមិនដែលឃើញ នាយចឺម បកស្រាយឬ បង្ហោះសារដ្រាម៉ាអ្វីឡើយ ពោលនាយគិតតែពីមមាញឹកនៅក្នុងការចេញច្រៀងនៅតាមប ណ្តា រខេត្តនានា ។ មិនតែប៉ុណ្ណោះ នាយចឺម ថែមទាំងមានឱកាសងាកមករួមការងារជាមួយអតីត គូស្នេហ៍ អៀ ម៉េងលិ និង ហ្វាហា្វ យ៉ាងពេញទំហឹង ។
ងាកមកស្រីស្អាត សេង សុឃីម ឯណេះ វិញបើទោះខ្លួនជាអ្នកប្រកាសចែកផ្លូវជាមួយ នាយចឺម ក៏ពិតមែន តែរហូតមកដល់ពេល នេះនាងនៅតែបង្ហាញអារម្មណ៍សោកសៅនឹងសោកស្តាយចំពោះការសម្រេចចិត្តរបស់ខ្លួន ។
ជាក់ស្តែងថ្មីៗនេះ សេង សុឃីម បានបង្ហោះសារជាបន្តបន្ទាប់ដែលមានអត្ថន័យថា«បើចង់បន្ទោសគឺបន្ទោសអូន បន្ទោសអូនដែលមិនយល់ពីតំលៃភាពច្បាស់លាស់ដែលបងឲ្យមកអូន បន្ទោសអូនដែលទុកបងចោលឲ្យនៅម្នាក់ឯងបន្ទោសអូនដែលប៉ងប្រាថ្នាភាពឥតខ្ចោះរហូតដល់បានបាត់បង់បង»។«អូនតែងតែមានប្រផ្នូលថាបងនឹងត្រឡប់មកវិញសាងស្នេហ៍ជាថ្មី»។
តាមរយៈសាររបស់ស្រីស្អាត សេង សុឃីម ធ្វើឱ្យមានការសង្ស័យពីសំណាក់មហាជនថា សេង សុឃីម មិនទាន់ដាច់អាល័យពីអតីតគូស្នេហ៍ នាយចឺម ក៏មានអ្នកខ្លះលើកឡើងថាទាំងនេះ គ្រាន់តែជាការបញ្ចេញអារម្មណ៍លេងៗរបស់ សេង សុឃីម ប៉ុណ្ណោះមិនមានអ្វីចម្លែកទេ ។
ទោះជាបែបនេះក្តីក៏មានបុរសជាច្រើននៅតែសរសើរសំណាង នាយចឺម នឹងចង់ដឹងថាតើ នាយចឺម មានលក្ខណៈពិសេសត្រង់ណាដែលអាចអន្ទងចិត្តស្រីស្អាតមកធ្វើសង្សាររហូតដល់ ទៅបួននាក់ហើយថែមទាំងនៅរក្សាទំនាក់ទំនងល្អជាធម្មតាបើទោះបែកគ្នាទៅហើយក្តី។ រង់ចាំមើលទាំងអស់គ្នាតើ នាយចឺម អាចត្រឡប់មកសាងស្នេហ៍ជាថ្មីជាមួយ សេង សុឃីម វិញឬបែបណា ៕













