header ads

Sponsor

សិល្បៈ

តាគល់

ដូចដែលលោកអ្នកបានឃើញហើយនៅលើបណ្ដាញសង្គមថ្ងៃនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការចែករំលែកយ៉ាងព្រោងព្រាត ទៅលើរូបថតពីរសន្លឹករបស់ឧកញ៉ា គួចម៉េងលី នៅក្នុងកម្មវិធីមួយ ជាមួយនារីម្នាក់ ពេលនេះឧកញ៉ាបានចេញមកបកស្រាយហើយ។

រូបថតពីរសន្លឹកត្រូវបានអ្នកលេងបណ្ដាញសង្គមបញ្ចេញមតិយ៉ាងព្រោងព្រាតផ្សេងៗទៅតាមការយល់ឃើញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ដោយឡែកសម្រាប់ឧកញ៉ាផ្ទាល់វិញ ក៏បានចេញមកបកស្រាយផងដែរអំពីរូបនេះដោយឧកញ៉ាបានលើកឡើងថា៖

ជូនចំពោះប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់ ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានឆ្លើយតបទៅគាត់ជាសាធារណៈដូចខាងក្រោម៖ «ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ជូនដល់អ្នកដែលចែករំលែកបន្ត (share) និង troll អវិជ្ជមាន សូមអស់លោកអ្នកទាំងអស់គ្នា មេត្តាចេះគិតពិចារណាប្រកបដោយវិជ្ជាជីវៈផង។ សូមភ្ញាក់ឡើង! ខ្ញុំក៏ជាបុគ្គលម្នាក់ដូចអ្នកទាំងអស់គ្នាដែរ ដែលអាចមាន ព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្រួសារ និងព្រឹត្តិការណ៍គ្រួសាររីករាយផ្សេងៗ។ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2022

ជាមួយគ្នានេះដែរ លោក ផែង វណ្ណៈ ក៏បានចូលទៅបញ្ចេញមតិថា៖

ខ្ញុំឃេីញ​មនុស្ស​មួយចំនួន​តូច​ដែល​កេីតមក​បៀមតែទុក្ខ​ ដេកតែយំ​ អត់ចេះសប្បាយ​ អត់ចេះច្រៀង​ អត់ចេះរាំ​ អត់ចេះផឹក​ បាន​ច្រណែន​ឈ្នានីស​ពេល​ឃើញ​លោក​ គួច​ ម៉េងលី​ រាំសប្បាយ​ជាមួយ​នារី​ម្នាក់​ ហេីយបានយក​រូបថត​នោះ​មកធ្វើ​ការ​រិះគន់​បែបនេះ​ ឬបែបនោះ​តាម​អារម្មណ៍​របស់​ខ្លួន​រៀងៗខ្លួន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តាមពិត​ទៅ​ទង្វើ​របស់​លោក​ គួច​ ម៉េងលី​ គ្មាន​អ្វី​ខុស​ទេ​ ហើយ​ក៏គ្មាន​ប៉ះពាស់ដល់​ប្រពៃណី​ទំនៀមទម្លាប់​ឬវប្បធម៌ខ្មែរ​អ្វី​ដែរ​ វាគ្រាន់តែ​ជា​ការ​ឆ្លៀតពេល​សប្បាយ​ម្ដងម្កាល​របស់​មនុស្ស​ទូទៅ​មិនថាប្រុស​ឬស្រី​ ក្រោយពីសម្រាកពីការងារតែ​ប៉ុណ្ណោះ​ ។ តេី​គាត់​ខុស​អី​ទៅ​គ្រាន់​តែ​រាំកំសាន្ត​ក្នុង​រង្គសាល​មួយដែល​គេបេីក​សម្រាប់​មនុស្ស​ទូទៅទៅរាំកំសាន្ត​ ? ឬ​ មួយ​អស់​លោក​អ្នក​រឹះគន់​គាត់​ ចង់​ឃើញ​គាត់​ទំនេរអោយគាត់ដេកយំ​ ដេកបៀមទុក្ខ​ ទេីបត្រូវចិត្តអស់លោក​ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post