
សង្គម
ថ្មីៗនេះតារាសម្តែងរូបស្រស់ ម៉ិច ម៉ារីកា បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈមានការភ្ញាក់ ផ្អើលជាខ្លាំងខណៈស្ងាត់ៗនាងបានបោះទុនរាប់ម៉ឺនដុល្លារដើម្បីបង្កើតជំនួញថ្មីដែលត្រូវបានគេដឹងថាជាសម្អាងការដែលបានបើកសម្ពោធកាលពីថ្ងៃទី ១៦ ម្សិលមិញនេះ ។
ដ្បិតបានភ្ជាប់ពាក្យជាមួយដៃគូជាអ្នករស់នៅសហរដ្ឋអាមេរិកកាលពីប៉ុន្មានខែមុនក៏ពិតមែន តែតារាសម្តែងរូប ស្រស់ ម៉ិច ម៉ារីកា នៅតែបន្តប្រឡូកនៅក្នុងសកម្មភាពសិល្បៈជាធម្មតា ហើយថ្មីៗនេះនាងក៏បានបើកសម្ពោធសម្អាងការដែលមានឈ្មោះថាអប្សរសម្អាងការដែល ត្រូវបានគេដឹងថាជំនួញរបស់នាងផ្ទាល់បន្ថែមពីការរកស៊ីអចលនទ្រព្យនាពេលកន្លងមក ។
ការបោះទុនបើកអាជីវកម្មដ៏ធំរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនអបអរសាទរនិងជូនពរឱ្យរបរថ្មីរបស់នាងដំណើរការជារលូនផងដែរ ។
អ្វីដែលកត់សម្គាល់ដោយសារមិនទទួលបានការរារាំងពីសំណាក់អនាគតស្វាមីនៅក្នុងការងារ សិល្បៈបានធ្វើឱ្យ ម៉ិច ម៉ារីកា នៅតែបន្តការងារនេះបានជាធម្មតាដែលពេលនេះនាងក៏កំពុង មានទីផ្សារការងារខ្លាំងទៀតផង ។ អ្វីដែលចាប់អារម្មណ៍ចុងក្រោយនេះក៏មានការលាន់មាត់ស្ទើរគ្រប់គ្នាថាក្រោយមានដៃគូ ម៉ិច ម៉ារីកា កាន់តែស្អាតហើយការលេងខ្លួនក៏ហាយសូរ ជាងមុនដែលធ្វើឱ្យបុរសៗមិនតិចទេសោកស្តាយដែលមិនអាចក្លាយជាអង្គរក្សបេះដូងរបស់នាង។
រហូតមកដល់ពេលនេះ ម៉ិច ម៉ារីកា មិនទាន់បង្ហើបពីពេលវេលាពិតប្រាកដក្នុងការចាកចេញទៅរស់នៅជាមួយអនាគតស្វាមីលើទឹកដីអាមេរិកឡើយ ៕












