
សិល្បៈ
អតីតតារាសម្តែង សូ លីហ្សា ជាសិល្បការិនីមួយរូបដែលមានឆ្អឹងអណ្តែតគួរឱ្យសរសើរ ។យ៉ាងណាមិញអ្នកនាងមិនត្រឹមតែមានស្វាមីស្រឡាញ់យកចិត្តទុកដាក់ប៉ុណ្ណោះទេថែមទាំង ទទួលបានកាដូដែលមានតម្លៃជាបន្តបន្ទាប់ពីសំណាក់ស្វាមីដែលមានដូចជារថយន្តទំនើប ផ្ទះវីឡាធំស្កឹមស្កៃហើយថ្មីៗនេះអ្នកនាងបានបង្ហាញខ្សែកពេជ្រយ៉ាងស្រស់ស្អាតចំនួនពីរខ្សែដែលជាកាដូរបស់ស្វាមីបន្ថែមទៀត ។
គេចាំបានថានៅក្នុងឆ្នាំ ២០២២ នេះអតីតតារាសម្តែងមាឌធំដំបង សូ លីហ្សា បានទទួលកាដូ ពីស្វាមីជាទីស្រឡាញ់ធំៗជាច្រើនដែលមានដូចជារថយន្តស៊េរីទំនើបតម្លៃជិត ៣០ម៉ឺនដុល្លារ ផ្ទះវីឡាធំស្កឹមស្កៃនៅម្តុំជ្រោយចង្វារតម្លៃក្បែរ១លានដុល្លារហើយថ្មីៗនេះអ្នកនាងបានបង្ហាញ ខ្សែកពេជ្រធំៗពីរខ្សែយ៉ាងស្រស់ស្អាតរួមនឹងការនិយាយថា«អរគុណបងខ្លាំងណាស់ប្តីសម្លាញ់ចិត្តអូន»។
មិនមែនជាលើកដំបូងទេជាញយដង សូ លីហ្សា តែងបង្ហាញគ្រឿងពេជ្រ ជាបន្តបន្ទាប់ដោយប្រាប់ថាជាកាដូរបស់ស្វាមីជាទីស្រឡាញ់។
ជាមួយនឹងជីវភាពរស់នៅយ៉ាងហាយសូររួមទាំងការទទួលបាននូវក្តីស្រឡាញ់និងការយល់ចិត្តពីសំណាក់ស្វាមីរបស់ សូ លីហ្សា បានធ្វើឱ្យមិត្តភក្តិសិល្បៈក៏ដូចជាអ្នកគាំទ្រ សូ លីហ្សា បានលាន់មាត់សរសើរសំណាងអ្នកនាងដែលមានស្វាមីមាសស្វាមីពេជ្របែបនេះ ។ ក្នុងនោះក៏មានការបង្ហើបថាមិនឱ្យស្វាមីស្រឡាញ់យ៉ាងម៉េចបើ សូ លីហ្សា មិនត្រឹមតែមានសម្រស់ប៉ុណ្ណោះទេសូម្បីកិច្ចការមេផ្ទះជាពិសេសការធ្វើម្ហូបគឺឥតខ្ចោះតែម្តង ។
សូ លីហ្សា ធ្លាប់ជាអតីតតារាសម្តែងដែលមានសម្រស់នឹងប្រជាប្រិយភាពម្នាក់កាលពីជិត ១០ឆ្នាំមុន តែក្រោយមានស្វាមីអ្នកនាងក៏បានបញ្ចប់អាជីពនេះហើយងាកមកធ្វើជាមេផ្ទះនិង ការងារជំនួញផ្ទាល់ខ្លួន។ សព្វថ្ងៃ សូ លីហ្សា មានកូនស្រីចំនួនពីរនាក់ តែបើនិយាយពីសម្រស់ នឹងការរៀបចំខ្លួនរបស់នាងគឺស្អាតថ្លៃថ្នូរតែម្តង ៕










