header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ដូចដែលប្រិយមិត្តបានជ្រាបមកហើយទាក់ទងនឹងរឿង មេតុងទីន ម៉ូលីកា ដែលកំពុងល្បីពេញប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ្ដាញសង្គម ថាបោក និងរឿងរ៉ាវផ្សេងនោះ ពេលនេះសាមីខ្លួនបានចេញមកបញ្ជាក់ និងប្រាប់អំពីឆន្ទៈរបស់ខ្លួនហើយ។

តាមរយៈវីដេអូឡាយនៅយប់ថ្ងៃទី ២១ ឈានចូលថ្ងៃទី ២២ ខែវិច្ឆិកានេះ ជាមួយនឹ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងចំណងជើងថា ៖ «អ្នកបោ កខ្ញុំបាន តែខ្ញុំសន្យានឹងខ្លួនឯង មិនបោ កគេទេ» ។ ក្នុងវីដេអូឡានោះអ្នកនាង អឿន ម៉ូលីកា បានលើកឡើងជាសាធារណៈបញ្ជាក់ថា បញ្ហាកន្លងមកនេះដោយសារតែការរៀបប្រព័ន្ធការងារអត់ត្រូវ។

ឆ្លើយតបទៅនឹងការលើកឡើងថាអ្នកនាងបោក អ្នកនាងលើកឡើងថា បើសិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នជាមេបោក ទាល់តែមេរត់ទៅឆ្ងាយ បើមេបោក មេរត់យកលុយទៅចាយនៅស្រុកគេបាត់ហើយ។

អ្នកនាងក៏បានបញ្ជាក់ទៀតថា មិនក្បត់ឧត្តមគតិនោះទេ កូនខូច កូនបោក កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្លុក គឺអ្នកនាងនៅតែទទួលខុសត្រូវទាំងអស់ គឺទារពីកូនដែលបានដេញរួច ហើយព្យាយាមលក់ឥវ៉ាន់ដើម្បីយកសងផង។

ជាមួយគ្នានោះដែរ អ្នកនាងម៉ូលីកា ក៏យល់ស្របទៅនឹងប្រសាសន៍លើកឡើងរប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់លោកជំទាវ ហ៊ុន ស៊ីណាតផងដែរ ដែលលោកជំទាវថា «បើមេណាបោកប្ដឹងទៅ» តែចំពោះអ្នកអ្នកនាង អ្នកនាងបានអះអាងថា មេនេះមានទំនួលខុសត្រូវ នៅឈរសង ជំនួសកូនដែលបោក ដែលនេះគេមិនហៅថាបោកទេ គ្រាន់តែការសងគឺមានតាមដំណាក់កាល មិនអាចសងទាំងដុំបានទេ។

អ្នកនាងក៏បានសង្កត់ធ្ងន់ៗផងដែរថា បើសិនជាមានការផុសរញ៉េរញ៉ៃ ថាអ្នកនាងបោកនេះ បោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កនោះ អ្នកនាងមិនទទួលខុសត្រូវលើបំណុលដែលនាងត្រូវសងនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post