
សិល្បៈ
ខាត់ ស្រីវង បានប្រញាប់ចុះមកស្រុកខ្មែរភ្លាមៗដើម្បីចូលរួមនៅក្នុងពិធីបុណ្យ០៧ថ្ងៃរបស់ បងប្រុស ខាត់ ចំរើន ក្រោយនាងបានត្រឹមតែជូនដំណើរបងប្រុសទាំងទឹកភ្នែកតាមវីដេអូខល នាពេលថ្មីៗនេះ ។
បើទោះជាមានការងារមមាញឹកនឹងត្រូវមើលថែទាំកូនតូចៗក៏កដោយ តែ ខាត់ ស្រីវង បានធ្វើ ដំណើរមកស្រុកខ្មែរទាំងក្រៀមក្រំដើម្បីចូលរួមនៅក្នុងពិធីបុ-ណ្យ០៧ថ្ងៃរបស់បងប្រុស។អ្វីដែលកត់សម្គាល់ ខាត់ ស្រីវង ធ្វើដំណើរមកតែម្នាក់ឯងដែលការមកស្រុកកំណើតលើកនេះ ពោរពេញទៅដោយភាពសោកសង្រេងជាខ្លាំង ។
អ្វីដែលកាន់តែរំជួលចិត្តនោះ ខាត់ ស្រីវង បាន ត្រឹមជូនដំណើរបងប្រុសរបស់ខ្លួននៅក្នុងថ្ងៃបូជាសពតាមរយៈវីដេអូខលតែប៉ុណ្ណោះ ។ ខាត់ ស្រីវង បាន ពោលថា«ប្អូនទៅហើយបងប្រុសទោះមិនបានជួបមុខចុងក្រោយក៏បានទៅកាន់ឆ្អឹងបងដែរប្អូនអាណិតបងណាស់សង្ខារអើយ»។
ការលើកឡើងរបស់ ខាត់ ស្រីវង កាន់តែធ្វើឱ្យមហាជនមានការអាណិតអាសូរជាខ្លាំងហើយក៏ បានជូនពរឱ្យការធ្វើដំណើរមកស្រុកកំណើតរបស់នាងមានសុខសុវត្ថិភាពផងដែរ ។ ពិធី បុណ្យ ០៧ថ្ងៃរបស់លោក ខាត់ ចំរើន នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ខាងមុខនេះនៅគេហដ្ឋាន របស់លោកផ្ទាល់ដែលស្ថិតនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
ការបាត់បង់លោក ខាត់ ចំរើន ដែលជាបង្គោលនៅក្នុងគ្រួសារបានបន្សល់នូវកូនប្រុសស្រីចំនួនបីនាក់ ដែលក្នុង នោះអ្នកនាង ខាត់ សុឃីម ជាបងធំនៅក្នុងគ្រួសារបញ្ជាក់ថានឹងជួយជ្រោមជ្រែងឱ្យក្មួយៗ បានបន្តការសិក្សារហូតចប់ចុងចប់ដើម៕








