
សង្គម
បន្ទាប់ពីមិត្តភក្តិមួយចំនួនបានបង្ហាញមុខគូស្នេហ៍ហើយអ្នកខ្លះក៏បានដឹកដៃគ្នាភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរទៀតនោះបានធ្វើឱ្យអតីត MGC 2020 លីវ ជីលី បានសម្រេចបង្ហាញមុខ គូស្នេហ៍ជាអ្នករកស៊ីលក់រថយន្តថែមទៀតផង ។
ដូចការសន្យាស្រីស្អាត លីវ ជីលី បានទម្លាយមុខមាត់គូស្នេហ៍របស់នាងជាសាធារណៈដូច ទៅនឹងអ្វីដែលនាងបានរៀបរាប់នាពេលកន្លងមក ។ គូស្នេហ៍របស់អតីត MGC 2020 រូបនេះគឺជាអ្នករកស៊ីម្នាក់ដែលកន្លងមក លីវ ជីវលី ធ្លាប់បញ្ជាក់ថាជាបុរសដែលល្អនិងយល់ចិត្ត នាងហើយក៏តែងតែលើកទឹកចិត្តនាងគ្រប់ពេលវេលា។
អ្វីដែលកត់សម្គាល់បើទោះទំនាក់ទំនង របស់ លីវ ជីលី និងគូស្នេហ៍មានរយៈពេលប្រមាណជា ៦ឆ្នាំហើយក្តី តែស្រីស្អាតរូបនេះហាក់ មិនទាន់គិតគូររកវេលាល្អដើម្បីរៀបការទៅតាមប្រពៃណីខ្មែរនោះឡើយ ។
ដ្បិតគូស្នេហ៍របស់ លីវ ជីលី មិនមែនជាអ្នកសិល្បៈក្តី តែលោកមិនបានហាមឃាត់ឬប្រចណ្ឌនាងមិនឱ្យដើរលើវិថីមួយនេះឡើយ ដែលកាន់តែធ្វើឱ្យស្រីស្អាតរូបនេះមានឱកាសប្រឡូក អាជីពសិល្បៈយ៉ាងពេញទំហឹងដែលមានទាំងការចូលរួមនៅក្នុងកម្មវិធីនានារួមនឹងការថត ផ្សាយផលិតផលជាច្រើនផងដែរ ៕




