
សង្គម
ខណៈប្រកាសចូលច្រៀងនៅក្នុងពិធីកាត់សក់តាមពិធីរៀបមង្គលការនានាវិញនោះតារាសម្តែងវ័យក្មេង វ៉ាន់ នីឡា បាន សំងំថែសម្រស់ក៏ដូចជារូបរាងឡើងវិញ ។ យ៉ាងណាមិញថ្មីៗនេះ វ៉ាន់ នីឡា បានបង្អួតរាងដ៏ស្រស់ស្អាតរបស់ខ្លួនក្រោយសម្រាលកូនដំបូងដែលធ្វើឱ្យមហាជនជាអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា ។
ដ្បិតវ័យនៅក្មេងបន្តិចក្តី តែ វ៉ាន់ នីឡា ក៏មានភាពប៉ិនប្រសព្វក្នុងការមើលថែទាំកូនស្រីរបស់ ខ្លួនមិនចាញ់អ្នកម្តាយដទៃឡើយ។ គិតមកដល់សព្វថ្ងៃ វ៉ាន់ នីឡា សម្រាលកូនដំបូងបានប្រ មាណជាជិតបីខែហើយក៏ដល់ពេលដែលតារាកំប្លែងវ័យក្មេងរូបនេះនឹងត្រឡប់វិលមកប្រឡូក នៅក្នុងការងារសិល្បៈជាធម្មតាវិញ ។
អ្វីដែលចាប់អារម្មណ៍ទោះត្រូវមើលថែទាំកូនតូចជាច្រើន ក្តី តែសម្រស់របស់ វ៉ាន់ នីឡា នៅតែផូរផង់ជាធម្មតា ហើយបើនិយាយពីរូបរាងរបស់នាងវិញ នៅតែស្រឡូនស្អាតមិនមានការធាត់ឡើងសាច់អ្វីឡើយ ។
ជាក់ស្តែងថ្មីៗនេះ វ៉ាន់ នីឡា បានចែករំលែករូបភាពជាច្រើនសន្លឹកបង្អួតសម្រស់ក្រោយ សម្រាលកូនប្រមាណជាងពីរខែធ្វើឱ្យអ្នកគាំទ្រ ជាពិសេសនារីលាន់មាត់សរសើរគ្រប់គ្នារហូតមានការធ្លោយមាត់ថា វ៉ាន់ នីឡា នៅតែស្អាត ជាពិសេសរូបរាងវិញនៅតែទាក់ទាញហើយក្បាលពោះវិញរាបស្មើក្រមុំល្មមៗសុំចាញ់ ៕









