
សិល្បៈ
ជឿជាក់ថាមហាជនពិតជាបានជ្រាប ថាភាគច្រើនតារាចម្រៀង ទូច ស្រីលក្ខណ៍ និយមចូលចិត្តការរៀបចំខ្លួនបែបនារីបស្ចឹមប្រទេសដែលមើលទៅពិតជាស័ក្តិសមជាមួយនឹងរូបរាងរបស់នាងជាខ្លាំង ។ ប៉ុន្តែពេលដែលឃើញ ទូច ស្រីលក្ខណ៍ តែងខ្លួនក្នុងឈុតបែបសុភាពនារីខ្មែរ ឃើញថាពិតជាស្រស់ស្អាតនិងសុភាពទាក់ភ្នែកមួយបែប ។
ទូច ស្រីលក្ខណ៍ បានចាប់ផ្តើមចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិទៅតាមការអញ្ជើញ ក្រោយពីខកខានចូលរួមអស់រយៈពេលបួនឆ្នាំក្រោយពីនាងជួបបញ្ហាស្មុគស្មាញនៅក្នុងជីវិត ឯកជន ។អ្វីដែលចាប់អារម្មណ៍ចុងក្រោយនេះ ទូច ស្រីលក្ខណ៍ បានព្យាយាមដកខ្លួនពីបញ្ហា ទាំងនេះក្រោយពីទទួលបានការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ ជាពិសេសកូន ប្រុសបណ្តូលចិត្តនិងគូស្នេហ៍គឺលោកគ្រូកីឡាសាច់ដុំធំនោះតែម្តង ។
មិនត្រឹមតែមានភាព ស្រស់ស្រាយនោះទេ ទូច ស្រីលក្ខណ៍ បានចូលរួមនៅក្នុងកម្មវិធីនានាទៅតាមការអញ្ជើញ របស់មិត្តភក្តិជាថ្មីឡើងវិញ ។ យ៉ាងណាមិញថ្មីៗនេះ ទូច ស្រីលក្ខណ៍ បានបង្ហាញវត្តមាន ជាមួយក្រុមគ្រួសារដែលមានដូចជាអ្នកម្តាយ និងបងស្រីអតីតតារាម៉ូដែល ទូច ស្រីនាង នៅក្នុងពិធីមង្គលការមួយដោយមានការរៀបចំខ្លួនយ៉ាងស្រស់ស្អាតតាមបែបនារីខ្មែរ ។
ភាគច្រើនធ្លាប់តែឃើញ ទូច ស្រីលក្ខណ៍ តែងខ្លួនបែបនារីបស្ចឹមប្រទេស តែនៅពេលនាង ស្លៀកសំពត់បត់បែបបុរាណខ្មែរឃើញថាពិតជាសុភាពថ្លៃថ្នូរនិងទាក់ភ្នែកជាខ្លាំង ។ មានការសរសើរពី សម្រស់ ទូច ស្រីលក្ខណ៍ ពីសំណាក់អ្នកគាំទ្រគ្រប់គ្នា ។
ក្រៅពីការច្រៀងពេលនេះ ទូច ស្រីលក្ខណ៍ ក៏មានស្ទីឌីយោសម្រាប់ផលិតកម្មវិធីមួយចំនួនដោយខ្លួនឯងហើយក្រៅពីនេះ នាងក៏យកពេលវេលាមកប្រកបការងារជំនួញអនឡាញរបស់ខ្លួនដែលកំពុងដំណើរការយ៉ាង រលូននាពេលបច្ចុប្បន្ន ៕










