
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំងដោយនៅក្នុងថ្ងៃទី ២៥ នេះមានការស៊ែរចែករំលែកពីការស្លាប់របស់បុរសវ័យក្មេងម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នករាំអមឱ្យតារាចម្រៀង ឈិន រតនៈ ។ សម្រាប់ការបាត់បង់យ៉ាងលឿនបែបនេះ ឈិន រតនៈ ក៏បានបង្ហាញអារម្មណ៍សោកស្តាយ និងបានពោលពាក្យបែបនេះ ។
ជាមួយនឹងការចូលរួមរំលែកទុក្ខជាមួយនឹងយុវជនវ័យក្មេងដែលជាសមាជិកក្រុមរាំដែលមានឈ្មោះថា ម៉ា ដាវីត ឈិន រតនៈ បានបញ្ចេញអារម្មណ៍ថា «វីតបងទទួលយកអត់បានទេ ហេតុអីអូនទៅលឿនយ៉ាងនេះ អូនឯងធ្លាប់ប្រាប់ចែមែនអត់ ថាអូនឯងនិងរាំឱ្យចែរហូត ម៉េចក៏ទៅទាំងយ៉ាងនេះ»។
ជាមួយនឹងការលើកឡើងរបស់ ឈិន រតនៈ ក៏មានការចូលរួមរំលែកទុក្ខ ពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមផងដែរ ។
អ្វីដែលគួរឱ្យកត់សម្គាល់គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលបណ្តាលឱ្យសមាជិករាំរបស់តារាចម្រៀង ឈិន រតនៈ បាត់បង់ជីវិតទាំងវ័យក្មេងបែបនេះឡើយ ។ គួរបញ្ជាក់ថា យុវជន ម៉ា ដាវីត ជាអ្នករាំអមឱ្យតារាចម្រៀងមួយចំនួន តែចុងក្រោយលោកបង្ហាញវត្តមាននៅក្នុងក្រុមរាំរបស់តារាចម្រៀង ឈិន រតនៈ ៕












