
សង្គម
មានការចូលរួមត្រេកអរពីសំណាក់សិល្បករការិនីជាច្រើនក្រោយឃើញលោក Dee Daniel ដែលជាអ្នកផាត់មុខដ៏ជំនាញនិងជាម្ចាស់ ឌីសម្អាងការ បានដឹកដៃមិត្តប្រុសរៀបការទៅតាម ប្រពៃណីនៅក្នុងថ្ងៃទី ២៥នេះដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈ ជាច្រើន។
មិនមានអ្វីចម្លែកទេព្រោះថាការស្រឡាញ់ភេទដូចគ្នានាពេលបច្ចុប្បន្នត្រូវបានបើកចំហពោល មិនមានការរើសអើងពីសំណាក់មជ្ឈដ្ឋានណាមួយទេ ហើយកន្លងមកការរៀបការបែបនេះក៏ គេឃើញមានជាច្រើនគូដែរ ។
ជាក់ស្តែងក្រោយពីបានភ្ជាប់ស្នេហ៍ជាមួយគ្នាដូចប្តីប្រពន្ធភេទផ្ទុយគ្នាជាច្រើនឆ្នាំ លោក Dee Daniel បានដឹកដៃគូស្នេហ៍របស់ខ្លួនចូលរោងជ័យទៅតាមប្រពៃណីខ្មែរនៅក្នុងថ្ងៃទី២៥នេះដោយមានការចូលរួមជូនពរពីសំណាក់ភ្ញៀវជាអ្នកក្នុង និងក្រៅសិល្បៈមួយចំនួនដូចជាតារាចម្រៀង មាស សុខសោភា បេនីយ៉ាំង យ៉ាន់ លីនដា លោក ឯម រៀម ជាដើម ។
នៅក្នុងថ្ងៃនេះគេសង្កេតឃើញលោក Dee Daniel ជាកូនកម្លោះបានតុបតែងខ្លួនយ៉ាងស្រស់ សង្ហាជាមួយដៃគូរបស់ខ្លួនក្នុងទឹកមុខយ៉ាងស្រស់ស្រាយ ។ ដ្បិតមិនបានរៀបចំទាំងស្រុង ដូចទៅនឹងពិធីមង្គលការស្រីប្រុសក៏ពិតមែន តែមានភាពអធិកអធមគួរសមហើយនៅក្នុងល្ងាចនេះក៏មានការរៀបចំពិធីជប់លៀងទទួលភ្ញៀវផងដែរ ៕















