
សង្គម
ការប្រកួតកីឡាជាតិ លើកទី០៣ ឆ្នាំ២០២២ ប្រភេទកីឡាកាយវប្បកម្ម កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះមានជាច្រើនវិញ្ញាសារសម្រាប់ការប្រកួតប្រជែងគ្នានេះ។
បេក្ខជន បេក្ខនារីនិមួយៗ ដែលចូលរួមប្រកួត បានខិតខំបញ្ចេញសមត្ថភាពបង្ហាញកាយវិការរស់រវើក នៅចំពោះមុខគណកម្មការ និងទស្សនិកជន ដើម្បីអាចឈានឆ្ពោះទៅរកលទ្ធផលដ៏ល្អគាប់ប្រសើ ក្លាយជាម្ចាស់ជ័យលាភី។
បន្ទាប់ពីត្រូវឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ សម្រាប់គ្រប់វិញ្ញាសារនៃកីឡាកាយវប្បកម្ម ជាលទ្ធផលសម្រេចបានរកឃើញម្ចាស់ជ័យលាភីជាបន្តបន្ទាប់។ ដែលក្នុងនោះវិញ្ញាសារ Man italic physic over 170cm មានកីឡាករចំនួន៤នាក់ កីឡាករចំណាត់ថ្នាក់លេ៤ ទទួលបានវិញ្ញាបនបត្រមួយសន្លឹក ចំណាត់ថ្នាក់លេខបី ទទួលបានមេដៃសំរិទ្ធ វិញ្ញាបនបត្រ រួមនឹងថវិការចំនួន៤០មុឺនរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានមេដៃប្រាក់ វិញ្ញាបនបត្រ និងថវិការ៦០មុឺនរៀល ចំពោះម្ចាស់ជ័យលាភីលេខ១ ទទួលបានមេដាយមាស វិញ្ញាបនបត្រ រួមនឹងថវិការចំនួន៨០ម៉ឺនរៀល។។
សម្រាប់លទ្ធផលវិញ្ញាសារ Sport physic 170cm មានបេក្ខជនចំនួន៥នាក់ ក្នុងនោះចំណាត់ថ្នាក់លេខ៥ ទទួលបានវិញ្ញាបនបត្រមួយសន្លឹក។ ចំណាត់ថ្នាក់លេខ៤ ទទួលបានវិញ្ញាបនបត្រមួយសន្លឹក។ ចំណាត់ថ្នាក់លេខ ៣ ទទួលបានមេដៃសំរឹទ្ធ វិញ្ញាបនបត្រ រួមនឹងថវិការចំនួន៤០ម៉ឺនរៀល។ ចំណាត់ថ្នាក់លេខ ២ ទទួលបានមេដៃប្រាក់ វិញ្ញាបនបត្រ រួមនឹងថវិការចំនួន៦០ម៉ឺនរៀល។ រីឯចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស វិញ្ញាបនបត្រ រួមនឹងថវិការចំនួន៨០ម៉ឺនរៀល។
សម្រាប់លទ្ធផលវិញ្ញាសារ Man Sport physic over 170cm មានបេក្ខជនចំនួន៥នាក់ ទទួលបានវិញ្ញាបនបត្រ និងមេដាយ ដូចទៅនឹងកីឡាករខាងលើ។
រីឯលទ្ធផលសម្រាប់ woman italic physic មានកីឡាការិនីចំនួន៤នាក់ ទទួលបានវិញ្ញាបនបត្រ និងមេដាយ ដូចទៅនឹងកីឡាករខាងលើ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខណៈកម្មវិធីប្រកាសប្រាក់រង្វាន់មានមហាជនអ្នកលេងបណ្តាញទំនាក់ទំនងសង្គមជាច្រើនបានសម្តែងអារម្មណ៍ហួសចិត្ត ដោយអ្នកខ្លះបានលើកឡើងថា ប្រាក់រង្វាន់ដែលកម្មវិធីបានរៀបចំឡើងសម្រាប់ម្ចាស់ជ័យលាភីនិមួយៗហាក់ដូចជាតិចតួចខ្លាំងណាស់ មិនសូវសក្តិសមទៅនឹងការខិតខំរបស់កីឡាករ កីឡាការិនីជាដើម។














