សិល្បៈ
តាគល់មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពេលឃើញលោក សាពូន មីដាដា ជាអតីតស្វាមី សឿ សុធារ៉ា បានសុំឱ្យកូនស្រីច្បង សាពូន ដារាពិមាន កុំដើរលើវិថីសិល្បៈ បានធ្វើឱ្យអ្នកលេង បណ្តាញសង្គមមានការិះគន់ជាច្រើនរហូតអ្នកខ្លះបានវា-យប្រ-ហារថាលោក សាពូន មីដាដា ជាឪពុកគ្មានការទទួលខុសត្រូវទៀតផង ។
ដោយសារមានឈា-មជ័រជាអ្នកសិល្បៈដោយឱពុកជាតារាចម្រៀង និងម្តាយជាអ្នកសម្តែង នោះបានធ្វើឱ្យនាងតូច សាពូន ដារាពិមាន ក៏មានទេពកោសល្យសិល្បៈពីកំណើតមិនធម្មតាដែរ ពោលនាងចេះច្រៀងលេងហ្គីតា និងសម្តែងរឿងបានយ៉ាងល្អមិនចាញ់មនុស្សពេញវ័យ នោះទេ។
កន្លងមកកូនស្រីរបស់ សឿ សុធារ៉ា និង សាពូន មីដាដា ក៏ធ្លាប់លេចមុខនៅក្នុងការ សម្តែងរឿងមួយចំនួនផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកគាំទ្រកាន់តែបង្ហាញការ ភ្ញាក់ផ្អើលក្រោយឃើញ សាពូន ដារាពិមាន ច្រៀងបទរបស់ឪពុកបានយ៉ាងពីរោះរួមជាមួយនឹងការលេងហ្គីតាថែមទៀត ។ ក្នុងនោះក៏មានការសរសើរពីសមត្ថភាពរបស់ សាពូន ដារាពិមាន ដែលទើបមានវ័យ១១ឆ្នាំ តែមានទេពកោសល្យសិល្បៈមិនអន់ប៉ុន្មានឡើយ។
ប៉ុន្តែថ្មីៗនេះអតីតតារាចម្រៀងលោក សាពូន មីដាដា បែរជាមិនចង់ឱ្យកូនដើរតាមគន្លងរបស់ លោកដោយបានរៀបរាប់ថា«កូនស្រីមាសឪពុកច្រៀងចម្រៀងផ្ញើមកពុកឲ្យពុកសណ្តាប់សំរាន្តលក់ស្រួលកូនស្រីដ៏កំសត់របស់ពុកឆាកជីវិតគឺកំសត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជម្រុញឲ្យកូនកាន់តែរឹងមាំតែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បៈ ដូចឪពុកទេ៩ឆ្នាំហើយដែលពុកចាកចេញពីវិថីសិល្បៈ ដោយគ្មានស្តាយស្រណោះបន្តិចឡើយចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយដោយយកព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយនេះទៅរកនិពាន្វជាត្រើយសុខចុះកូន»។
ការលើកឡើងរបស់លោក សាពូន មីដាដា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួន បានសម្តែងការមិនពេញចិត្តដោយមានការចូលរួមបញ្ចេញមតិគ្រប់ៗគ្នាដោយអ្នកខ្លះបានលើកឡើងថា«ឱពុកគ្មានទំនួលខុសត្រូវទោះបែបណាក៏ខំប្រឹងលុះដង្ហើមចុងក្រោយ»«មិនសមប្រើពាក្យបែបនេះជាមួយកូនដែលនៅក្មេង»«ហេតុអ្វីក៏ទុកឱ្យប្រពន្ធកូនវេទនាបែបនេះមិនមែនជា បុរសទូ្រងប្រាំហត្ថទេ»។
ទោះជាមានការរិះគន់ធ្ងន់ក្តី តែគេមិនបានឃើញលោក សាពូន មីដាដា តបវិញឡើយ ។ គួរបញ្ជាក់ថា សាពូន មីដាដា បានរៀបការជាមួយ សឿ សុធារ៉ា យ៉ាង អធិកអធមកាលពីឆ្នាំ ២០០៩ ហើយនៅឆ្នាំ ២០២២នេះ សឿ សុធារ៉ា បានទម្លាយថាពួកគេ បានចែកផ្លូវគ្នាដោយបន្សល់កូនប្រុសស្រីពីរនាក់ដែលសព្វថ្ងៃកូនស្រីច្បង សាពូន ដារាពិមាន កំពុងរស់នៅមើលថែទាំម្តាយ សឿ សុធារ៉ា ដែលស្នាក់នៅវត្តដើម្បីកាន់ទុក្ខម្តាយដែលទើប ទទួលមរណភាព៕