
សង្គម
គិតមកដល់ពេលនេះពិធីការិនីរូបស្រស់ កែវ សីហា រៀបការបាន ៣ឆ្នាំហើយ តែយ៉ាងណា នាងមិនទាន់មានកូនប្រលែងលេងដូចមិត្តភក្តិឡើយ ។ ប៉ុន្តែបើក្រឡេកមើលជីវិតគូរបស់ពិធីការិនីរូបនេះវិញនៅតែមានភាពផ្អែមល្ហែមនិងពោរពេញទៅដោយសុភមង្គលគួរឱ្យច្រណែន។
ខុសពីតារាមួយចំនួនពិធីការិនីរូបស្រស់ កែវ សីហា កម្របង្ហាញរូបភាពផ្អែមល្ហែមនៅក្នុងជីវិត ឯកជនរបស់ខ្លួនជាសាធារណៈឡើយ ។ ភាគច្រើននាងបង្ហោះរូបភាពរួមគ្នាជាមួយស្វាមីតែ នៅក្នុងថ្ងៃពិសេសៗប៉ុណ្ណោះ តែអ្នកជិតស្និទ្ធសុទ្ធតែនិយាយថា កែវ សីហា រស់នៅយ៉ាងមានក្តី សុខដោយទទួលបានការស្រឡាញ់និងយល់ចិត្តពីសំណាក់ស្វាមីដែលមានមុខងារជាវេជ្ជបណ្ឌិត ។
យ៉ាងណាមិញនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់បីឆ្នា កែវ សីហា បានចែករំលែក រូបភាពពីរនាក់ស្វាមីរួមនឹងការលើកឡើងយ៉ាងខ្លីតែពោរពេញទៅដោយអត្ថន័យថា«រីករាយខួបលើកទី៣ខ្ញុំចង់និយាយថា I LOVE YOU 27/11/2019 - 27/11/202»។ ការលើកឡើងរបស់ ពិធីការិនីប្រចាំទូរទស្សន៍ភីអិនអិនរូបនេះក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅ សិល្បៈជាច្រើនដោយម្នាក់ៗបានជូនពរឱ្យជីវិតគូរបស់នាងកាន់តែរឹងមាំជារៀងរហូត ។
អ្វីដែលចាប់អារម្មណ៍រៀបការរយៈពេលបីឆ្នាំទៅហើយ តែ កែវ សីហា នៅមិនទាន់នឹកនាយក កូនប្រលែងលេងដូចមិត្តភក្តិនៅឡើយទេ ។ ក្នុងនោះក៏មានការលើកឡើងថាមូលហេតុ កែវ សីហា ពន្យាក្នុងការយកកូនដោយសារសព្វថ្ងៃនាងកំពុងមមាញឹកជាមួយនឹងការងារជាពិធីកា រិនី ណាមួយវ័យក៏នៅក្មេងនៅឡើយ ។ កែវ សីហា ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានប្រជាប្រិយភាពគួរសមហើយ អ្វីដែលគួរឱ្យសរសើរនោះនាងមិនដែលពើបប្រទះរឿង អាស្រូវអ្វីឡើយចាប់តាំងពីចូលប្រឡូកការងារសិល្បៈរហូតមកដល់បច្ចុប្បន្ន ។
បើនិយាយពីសម្រស់របស់ កែវ សីហា ក៏ទាក់ទាញមិនធម្មតាដែរបើទោះ មានស្វាមី តែបុរស មិននាក់ទេនៅតែលួចក្នាញ់នឹងសម្រស់ដ៏ផូរផង់របស់ពីធីការិនីរូបនេះ ៕












